Cctimesw1140xh150cm copy

បណ្តឹងកែតម្រូវ«សំបុត្រកំណើត»ជាង៦ពាន់កំពុងជាប់គាំងនៅតុលាការ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ បណ្តឹងកែតម្រូវអត្រានុកូលដ្ឋាន ឬ សំបុត្រកំណើត របស់ប្រជាលរដ្ឋជាង៦ពាន់សំណុំរឿង កំពុងជាប់គាំងនៅតុលាការដែលចំនួននេះស្មើនឹង ៩០ភាគរយនៃរឿងក្តីរដ្ឋប្បវេណី។រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានបញ្ជាទៅចៅក្រម នៅតាមសាលាដំបូងទាំងអស់ ត្រូវធ្វើយ៉ាងណាដោះស្រាយលើបណ្តឹងកែតម្រូវអត្រានុកូលដ្ឋាន (សំបុត្រកំណើត) ឱ្យចប់នៅដំណាច់ខែមីនា ឆ្នាំ២០២៤។

យោងតាមលោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានគូសបញ្ជាក់ថា រឿងអត្រានុកូលដ្ឋាន នៅទូទាំងប្រទេស ក្រសួងរកឃើញថាប្រមូលបានមានជាងជាង៦ពាន់រឿង ដែលស្មើនឹង ៩០ភាគរយនៃរឿងក្តីរដ្ឋប្បវេណី ពេលប្តឹងហើយត្រូវដោះស្រាយឱ្យលឿន ហើយក្រសួងយុត្តិធម៌ស្នើឱ្យយ៉ាងយូរបំផុតដំណាច់ខែមីនា ត្រូវដោះស្រាយសំណុំរឿង ៦ពាន់រឿងនេះ។

បើតាម លោក កើត រិទ្ធ  ដំណើរការពន្លឿនការដោះស្រាយបណ្តឹងកែអត្រានុកូលដ្ឋាននេះ គឺមិនត្រូវឆ្លៀតឱកាសសម្រេចលើឯកសារណាដែលខុសច្បាប់នោះទេ។ មានន័យថា អត្រានុកូលដ្ឋានណាដែលច្បាប់អនុញ្ញាតឱ្យកែ គឺត្រូវកែឱ្យត្រឹមត្រូវតាមច្បាប់ ដោយឡែកចំពោះចំណុចណាដែលច្បាប់ហាមមិនឱ្យកែ គឺមិនត្រូវកែតម្រូវជាដាច់ខាត។

គួរបញ្ជាក់ថា ក្រសួងយុត្តិធម៌នៅថ្ងៃទី៩មករា ឆ្នាំ២០២៤ បានប្រកាសយុទ្ធនាការថ្មីចំនួន២ ដើម្បីពង្រឹងប្រព័ន្ធយុត្តិធម៌នៅកម្ពុជា។ យុទ្ធនាការទី១ គឺការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការទី២ គឺការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ។ ការអនុវត្តយុទ្ធនាការជំរុញ និង ពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និង យុទ្ធនារការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ នឹងផ្តោសំខាន់លើ សំណុំរឿងក្ដីចំនួន ៣ គឺ សំណុំរឿងពាក់ព័ន្ធនឹងគ្រឿងញៀន, សំណុំរឿងពាក់ព័ន្ធនឹងចរាចរណ៍ និង សំណុំរឿងពាក់ព័ន្ធនឹង អត្រានុកូលដ្ឋាន។

ទាក់ទងសំណុំរឿងអត្រានុកូលដ្ឋាននេះ លោករដ្ឋមន្ត្រី បានណែនាំដល់ចៅក្រម តាមសាលាដំបូង ឱ្យចៅក្រមទទួលបន្ទុកចាត់តាំងឱ្យទទួលបន្ទុក ធ្វើការងារអត្រានុកូលដ្ឋាន ខណៈករណីនេះមិនមានភាពស្មុគស្មាញសោះនោះទេ។លោកបានព្រមានថា ប្រសិនបើមានបញ្ហាអ្វីត្រូវបញ្ជាក់បញ្ហាដែលជួបប្រទះនេះឱ្យពិតប្រាកដ ជាពិសេសសូមកុំឱ្យមានលេចលឺឱ្យសោះរឿងបញ្ហាផលប្រយោជន៍ បើទោះបីតិចតួចក៏ដោយ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង