681 ezgif.com resize
Swift cc time

«ផ្លូវប្របមាត់សមុទ្រ»ប្រវែងជាង១២គ.មពីទីក្រុងកែបទៅឆ្នេរអង្កោលសម្រេចការស្ថាបនា៩៥%

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

កែប៖ ផ្លូវប្របមាត់សមុទ្រ ដែលមានប្រវែង ជាង១២គ.ម ស្ថាបនាពីទីក្រុងកែប ចំណុចផែកោះទន្សាយ ឆ្ពោះទៅតំបន់អង្កោល កាត់តាមបណ្តោយមាត់សមុទ្រ បើគិតមកទល់ពេលនេះ បានសម្រេចការស្ថាបនារបស់ខ្លួនក្នុងលទ្ធផលប្រមាណ៩៥% ហើយបើតាមគម្រោងផ្លូវនេះនឹងសម្រេចរួចរាល់ជាស្ថាពរនាពេលឆាប់ៗនេះ។ នេះបើតាមការបញ្ជាក់របស់លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប នាឱកាសចុះទៅពិនិត្យដំណើរការក្រាលបេតុងផ្លូវជិះកង់ និងថ្មើរជើង នៃគម្រោងស្ថាបនាផ្លូវប្របមាត់សមុទ្រ នាថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤។

អភិបាលខេត្តកែបរូបនេះ បានបញ្ជាក់ថា ផ្លូវនេះជាការស្ថាបនាថ្មីសុទ្ធសាទ តាមរយៈការចុះដោះស្រាយផលប៉ះពាល់នានា ដែលជាប់គាំងប្រមាណជាង៦ឆ្នាំ រហូតមានការស្រុះស្រួលគ្នារវាងពលរដ្ឋ និងអាជ្ញាធរ ទើបយើងទទួលបានសមិទ្ធផលថ្មីដូចពេលនេះ ហើយបច្ចប្បន្នយើងឃើញថា ការក្រាលកៅស៊ូបានសម្រេចរួចរាល់ ហើយការស្ថាបនាផ្លវូថ្មើរជើងនិ ងជិះកង់ក៏ជិតរួចរាល់ហើយដែរ។

លោកបានបន្ថែមថា ការស្ថាបនាផ្លូវដែលជាសសៃឈាមទេសចរណ៍ដ៏មានសារៈសំខាន់នេះ គឺស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលតាំងពីអាណត្តិមុន រហូតមកដល់អាណត្តិថ្មីនេះ ក្រោមការដឹកនាំរបស់សម្តេច ហ៊ុន ម៉ាណែត ដែលលោកតែងតែជំរុញអោយទូទាំងរាជធានីខេត្ត ពង្រីកនូវសក្តានុពលទេសចរណ៍របស់ខ្លួន តាមរយៈការខិតខំរួមគ្នារបស់ថ្នាក់ដឹកនាំ ខេត្តកែបរបស់យើងបានលេចចេញនូវសមិទ្ធផលធំៗជាច្រើន ដែលសមិទ្ធផលទាំងនោះ បានរួមចំណែកទាញចំណូលបន្ថែមដល់ប្រជាពលរដ្ឋផងដែរ៕


Khcct banner

អត្ថបទទាក់ទង