681 ezgif.com resize
Swift cc time

មន្ត្រី៖អ្នកវិនិយោគិនចិន-អាម៉េរិកយ៉ាងច្រើននឹងចូលមកកម្ពុជាក្រោយចប់ចូលឆ្នាំចិន

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
លោក ហេង សុខគង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្តន៍

ភ្នំពេញ៖ ទេសចរចិន អ្នកវិនិយោគិនចិន រួមទាំងក្រុមហ៊ុនអាម៉េរិកនៅស្រុកចិន នឹងចូលមកកម្ពុជាបន្ទាប់ពីចូលឆ្នាំចិនរួច ដើម្បីមកទេសចរណ៍ និងបណ្តាក់ទុនវិនិយោគជាបន្តបន្ទាប់។នេះបើតាមការលើកឡើងរបស់លោក ហេង សុខគង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

ក្នុងបទសម្ភាសន៍ជាមួយ ស៊ីស៊ីថាមស៍ លោក ហេង សុខគង់ បានគូសបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចនៅក្រៅប្រទេសជាច្រើនថ្ងៃ ដូចនៅអាម៉េរិក បារាំង ចិន ស្វីសជាដើម លោកបានជួបជាមួយក្រុមអ្នកវិនិយោគជាច្រើននៅក្នុងវេទិកានានា ហើយអ្នកវិនិយោគទាំងអស់នោះ សម្តែងការចាប់អារម្មណ៍ចំពោះការបណ្តាក់ទុននៅកម្ពុជា។

បើតាមលោក ហេង សុខគង់ អ្នកវិនិយោគភាគច្រើនចាប់អារម្មណ៍លើវិស័យមួយចំនួនមានជាអាទិ៍៖ វិស័យកម្មន្តសាល វាយនភ័ណ្ឌ និង ឧស្សាហកម្មមិនមែនកាត់ដេរ បូករួមទាំងប្រភេទឧស្សាហកម្មបច្ចេកវិទ្យាមួយចំនួន។ក្រៅពីនេះក៏អាចនឹងមានការបណ្តាក់ទុនវិនិយោគលើផ្នែកភស្តុភារកម្មក៏ដូចជាវិស័យទេសចរណ៍។ក្រៅពីនេះ ក៏មានឧស្សាហកម្មយានយន្ត បូករួមទាំងរថយន្តអគ្គិសនីដែលជាឱកាសវិនិយោគថ្មីសម្រាប់វិនិយោគិនដែលកំពុងសម្លឹងមើលទីផ្សារនៅកម្ពុជា ក៏ដូចជាទីផ្សារនៅអាសិបទាំងមូល។

នៅកម្ពុជាកាន់តែមាននិរន្តរភាពនិងប្រសិទ្ធភាព ហើយតម្លៃកាន់តែសមរម្យ ដោយឡែកកម្លាំងពលកម្មជំនាញរបស់កម្ពុជាក៏​បានត្រៀមរៀបចំនៅក្នុងយុទ្ធសាស្រ្តបញ្ចកោណ និងចំណុចអាទិភាពនានា សម្រាប់ទាក់ទាញវិនិយោគិនមកកម្ពុជា។ នេះជាការបញ្ជាក់របស់លោក ហេង សុខគង់៕

Khcct banner

អត្ថបទទាក់ទង