681 ezgif.com resize
Swift cc time

អូស្ត្រាលីប្តេជ្ញាជួយលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងកម្ពុជា-អូស្ត្រាលីឱ្យកាន់តែរីកចម្រើនខ្លាំងឡើង

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ រដ្ឋាភិបាលអូស្រ្តាលី តាមរយៈលោក ស្ទីន ខេវិន វ៉ាយអេត ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា បានបញ្ជាក់ជូននូវការបេ្តជ្ញាចិត្តរបស់ខ្លួនក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-អូស្ត្រាលី ឱ្យកាន់តែរីកចម្រើនខ្លាំងក្លា លើគ្រប់វិស័យ បន្ថែមទៀត ជាពិសេសលើវិស័យសេដ្ឋកិច្ច វិនិយោគ ពាណិជ្ជកម្ម សុខាភិបាល អប់រំ កសិកម្ម បរិស្ថាន ការប្រែប្រួលអាកាសធាតុ និងការកសាងសមត្ថភាពក្នុងវិស័យការពារជាតិ។ ការបញ្ជាក់នេះត្រូវបានធ្វើឡើងក្នុងកិច្ចពិភាក្សាការងាររវាងសម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ជាមួយទូតអូស្រ្តាលី នាថ្ងៃទី២២មកនេះ។

ក្នុងឱកាសនេះ លោក ចាស្ទីន ខេវិន វ៉ាយអេត បានបញ្ជាក់ពីគោលបំណងរបស់រដ្ឋាភិបាលអូស្រ្តាលី ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងគ្នាលើគ្រប់វិស័យ។

ជាការឆ្លើយតប សម្តេច ហ៊ុន ម៉ាណែត បានស្វាគមន៍ចំពោះវត្តមានរបស់លោក ចាស្ទីន ខេវិន វ៉ាយអេត និងសហការី ព្រមទាំងបានសម្តែងនូវការអរគុណ និងវាយតម្លៃខ្ពស់ចំពោះការគាំទ្រ និងជំនួយរបស់អូស្ត្រាលីក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ចាប់តាំងពីដំណើរការនៃការស្វែងរកនូវសុខសន្តិភាពរហូតដល់ពេលបច្ចុប្បន្ននេះ។

ទន្ទឹមនឹងនេះ សម្ដេច ក៏បានបញ្ជាក់ជូនអូស្រ្តាលី អំពីគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសភាពទាក់ទាញនៃច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា និងគោលនយោបាយលើកទឹកចិត្តសម្រាប់វិនិយោគិន និងធុរជន ដែលធានាបាននូវភាពអាចព្យាករណ៍បាន និងភាពប្រាកដនិយមចំពោះបរិយាកាសវិនិយោគប្រកបដោយភាពអនុគ្រោះ នៅកម្ពុជា។

មុននឹងបញ្ចប់ ភាគីទាំងពីរក៏បានពិភាក្សាលើការងារមួយចំនួនពាក់ព័ន្ធទៅនឹងបញ្ហាក្នុងតំបន់ និងអន្តរជាតិ ដើម្បីជាផលប្រយោជន៍រួម រវាងកម្ពុជា-អូស្រ្តាលី ដែលទាំងកម្ពុជា និង អូស្រា្តលី អាចនឹងបង្កើន និងពង្រឹងនូវតួនាទីរបស់ខ្លួន នៅក្នុងវេទិកាតំបន់ និងសកល ផងដែរ៕


Khcct banner

អត្ថបទទាក់ទង