ភ្នំពេញ៖ លោកស្រី ZHONG Jie ទីប្រឹក្សានៃស្ថានទូតចិនប្រចាំកម្ពុជា បានថ្លែងប្រាប់សុីសុីថាមស៏ថា ភាគីចិននិងកម្ពុជាបានចុះហត្ថលេខាលើពិធីសារស្ដីពី ការនាំចេញដូងរបស់កម្ពុជាទៅកាន់ប្រទេសចិន និងកំពុងពន្លឿនការងារនាំចេញផលិតផលកសិកម្មដែលមានគុណភាពខ្ពស់ផ្សេងទៀត ដូចជាសំបុកត្រជៀកកាំ ផលិតផលសាច់ចម្អិនឆ្អិន និងក្រពើទៅកាន់ទីផ្សារចិន។
លោកស្រី ZHONG Jieថ្លែងថា ក្រោមការដឹកនាំជាយុទ្ធសាស្ត្ររបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ នៅឆ្នាំ២០២៣ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មចិន-កម្ពុជា ត្រូវបានធ្វើឱ្យប្រសើរឡើងបន្ថែមទៀត និងសម្រេចបានលទ្ធផលជាផ្លែផ្កាយ៉ាងច្រើន។
លោកស្រី បានបញ្ជាក់ថា ទំហំពាណិជ្ជកម្មទ្វេភាគីបន្តពង្រីកបន្ថែមទៀត។ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ចិន-កម្ពុជា (CCFTA) បន្តបញ្ចេញភាគលាភ ហើយប្រទេសចិននៅតែជាដៃគូពាណិជ្ជកម្មធំបំផុតរបស់កម្ពុជារយៈពេល ១២ ឆ្នាំជាប់ៗគ្នា។ យោងតាមស្ថិតិរបស់ចិន ចាប់ពីខែមករា ដល់ ខែវិច្ឆិកា ឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងចិន-កម្ពុជា មានចំនួន ១៣.៤២ពាន់លានដុល្លារ ក្នុងនោះ ចិនបានការនាំចូលទំនិញពីកម្ពុជាមានទឹកប្រាក់ចំនួន ១.៨៥ ពាន់លានដុល្លារ បានកើនឡើង ១១,៣% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២ ដែលពិតជាកម្រមានណាស់ក្នុងទំហំពាណិជ្ជកម្មរវាងប្រទេសចិននិងប្រទេសអាស៊ាន។
លោកស្រី បន្តថា ការនាំចេញកសិផលកម្ពុជាទៅប្រទេសចិនបានចុចនូវ«ប៊ូតុងបន្ថែមល្បឿន»។ នៅឆ្នាំ ២០២៣ ម្រេចកម្ពុជា សត្វក្នុងទឹកដែលអាចបរិភោគបាន ផលិតផលវ៉ារីវប្បកម្មសត្វព្រៃត្រូវបាននាំចេញទៅកាន់ប្រទេសចិនផងដែរ ។ ភាគីទាំងពីរបានចុះហត្ថលេខាលើពិធីសារស្ដីពីការនាំចេញដូងរបស់កម្ពុជាទៅកាន់ប្រទេសចិន និងកំពុងពន្លឿនការងារនាំចេញផលិតផលកសិកម្មដែលមានគុណភាពខ្ពស់ផ្សេងទៀត ដូចជាសំបុកត្រជៀកកាំ ផលិតផលសាច់ចម្អិនឆ្អិន និងក្រពើទៅកាន់ទីផ្សារចិន។
យោងតាមស្ថិតិរបស់កម្ពុជា ចិនគឺជាគោលដៅធំជាងគេរបស់កម្ពុជាដែលនាំចេញអង្ករ ចេក ផ្លែមៀននិងតាងែន។ បច្ចុប្បន្ននេះ ៣០%នៃប្រមាណអង្ករកម្ពុជា ហើយផ្លែចេក ផ្លែមៀននិងតាងែនភាគច្រើនត្រូវបាននាំចេញទៅកាន់ទីផ្សារចិន៕