Yearendyearend1140x150

ក្រសួងមហាផ្ទៃ រំលឹកឱ្យមន្ត្រីប្រឹងប្រែងធ្វើការងារដើម្បីទទួលបានការតែងតាំងមុខតំណែងថ្មី

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ឯកឧត្តម ខៀវ សុភ័គ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជានាយកខុទ្ទកាល័យសម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ

ភ្នំពេញ៖ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជានាយកខុទ្ទកាល័យសម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃឯកឧត្តម ខៀវ សុភ័គ បានមានប្រសាសន៍ថា ការតម្លើងឋានន្តរស័ក្តិមន្ត្រីនគរបាលជាតិត្រូវអនុវត្តទៅតាមនីតិវិធីនៃការតម្លើងឋានន្តរស័ក្តិរបស់មន្ត្រីនគរបាលជាតិកម្ពុជា ជៀសវាងមានការឡើងឋានន្តរស័ក្តិច្រើនដងក្នុងមួយឆ្នាំសម្រាប់មន្ត្រីម្នាក់។ការថ្លែងបែបនេះ ធ្វោះឡើងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២០ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែសីហា ឆ្នាំ២០២០នេះ នៅទីស្ដីការក្រសួងមហាផ្ទៃ។

ឯកឧត្តម ខៀវ សុភ័គ បានគូសបញ្ជាក់ថា រយៈពេលនៃការតម្លើងឋានន្តរស័ក្តិនៃថ្នាក់នីមួយៗ ត្រូវមានលក្ខណៈសមរម្យ និងត្រឹមត្រូវ ដោយឯកឧត្តមបានលើកឡើងថា «ការតម្លើងឋានន្តរស័ក្តិត្រូវអនុវត្តឲ្យបានត្រឹមត្រូវតាមលក្ខន្តិកៈរបស់មន្ត្រីនគរបាលជាតិ ដែលមានចែងរយៈកាលក្នុងការតម្លើងឋានន្តរស័ក្តិនៃថ្នាក់នីមួយៗ ជៀសវាងមួយឆ្នាំឡើងពីរដង»។ 

ឯកឧត្តមបានបន្តថា នេះមិនមែនអនុវត្តសម្រាប់តែអគ្គលេខាធិការដ្ឋានមួយនោះទេ សម្រាប់អគ្គនាយកដ្ឋានផ្សេងក៏ដូចគ្នា។ ដោយឡែក សម្រាប់អ្នកដែលទទួលបន្ទុកលើលិខិតនៃការតម្លើងឋានន្តរស័ក្តិនេះ ក៏ត្រូវពិនិត្យមើលបញ្ហានេះផងដែរ»។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម សន្តិបណ្ឌិត ក៏បានក្រើនរំលឹកដល់មន្ត្រីទទួលខុសត្រូវគ្រប់ថ្នាក់ ឲ្យខិតខំប្រឹងប្រែង បញ្ចេញស្នាដៃ និងអភិវឌ្ឍសមត្ថភាពការងាររបស់ខ្លួន ឲ្យកាន់តែប្រសើរឡើង ដើម្បីមានឱកាសទទួលបានការតែងតាំងមុខតំណែងថ្មី និងការតម្លើងឋានន្តរស័ក្តិជាបន្តបន្ទាប់ខាងមុខផងដែរ៕ 

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង