Cctimesw1140xh150cm copy

ពលរដ្ឋមានបំណងធ្វើ«ប្រហុក ផ្អក ត្រីឆ្អើរ ឬទឹកត្រី»អាចរួសរាន់មកទិញត្រីក្នុងរដូវនេសាទ

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ រដ្ឋបាលជលផល នៅថ្ងៃទី១៥ ខែកមរា បានជូនដំណឹងដល់ប្រជាពលរដ្ឋដែលមានបំណងធ្វើប្រហុក ផ្អក ត្រីឆ្អើរឬទឹកត្រី ឱ្យរួសរាន់មកទិញត្រី ខណៈត្រីនៅតែបន្តបន្លាស់ទីដែលអំណោយផលដល់ការធ្វើនេសាទបានត្រីច្រើន ចាប់ពីថ្ងៃទី១៥ដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ ហើយមេឃស្រឡះល្អ គ្មានភ្លៀងកក់ខែ ឬមិនទទួលរងឥទ្ធិពលព្យុះភ្លៀង។

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ក្នុងរដូវនេសាទឆ្នាំ២០២៣-២០២៤ តាមការសង្កេត បន្ទាប់ពីខ្នើតខែមិគសិរកន្លងមកនេះ ត្រីនៅតែបន្តបន្លាស់ទីចេញពីបឹងទន្លេសាប បឹង ស្ទឹង និងព្រែកនានា ចូលទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់ ដែលអំណោយផលដល់ការធ្វើនេសាទបានត្រីច្រើន ជាពិសេសគន្លងដាយត្រីតាមដងទន្លេសាប ក្នុងភូមិសាស្រ្តខេត្តកណ្តាល និងរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៥ដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង