Cctime 6monthsfree desktop
Cc times  web banner kh (2)

សម្ដេច ហ៊ុន ម៉ាណែត ជួបមេក្រុមហ៊ុនឈានមុខគេលើការវិនិយោគ«ថាមពលនិងសំណង់»នៅបារាំង

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ទីក្រុងប៉ារីស៖ សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា នៅថ្ងៃទី១៥ មករា ម៉ោងនៅកម្ពុជា បានជួបពិភាក្សាការងារជាមួយលោក Nicolas Notebaert ប្រធានក្រុមហ៊ុន VINCI Airports ដែលជាក្រុមហ៊ុន ឈានមុខគេលើការវិនិយោគ គម្រោង​សម្បទាន​នៃគម្រោងថាមពល និង សំណង់ផ្សេងៗ ដែលមានសេវាកម្មធំៗជាច្រើន។ ជំនួបនេះ ត្រូវបាន​ធ្វើឡើង​ក្នុងពេលសម្តេច​កំពុងបំពេញទស្សនកិច្ចរយៈពេល៦ថ្ងៃនៅប្រទេសបារាំង។

VINCI Group ជាក្រុមហ៊ុន ឈានមុខគេលើការវិនិយោគ គម្រោងសម្បទាននៃគម្រោងថាមពល និង សំណង់ផ្សេងៗ ដែលមានសេវាកម្មធំៗចំនួន ៨ មានដូចជា៖ VINCI Autoroutes, VINCI Airport, VINCI Highways, VINCI Energies, VINCI Construction, VINCI Immobilier, Cobra IS និង ផ្តល់សម្បទាន។

បច្ចុប្បន្នក្រុមហ៊ុនលំដាប់អន្តរជាតិនេះ មានបុគ្គលិកសរុប ២៧២ ០០០នាក់ និងមាន ៧ ២៦៧សាខានៅលើពិភពលោក និង មាន ៧៤ សាខានៅតំបន់អាស៊ាន ដោយក្នុងនោះ ក៏មានវត្តមាននៅកម្ពុជា ចំនួន ១០ទីតាំងផងដែរ។ សម្រាប់ក្រុមហ៊ុន VINCI Airports គឺជាបុត្រសម្ព័ន្ធរបស់ VINCI Group ដែលកំពុងប្រតិបត្តិការជាង ៧០អាកាសយានដ្ឋាន ក្នុងប្រទេសចំនួន ១៣នៅតំបន់អឺរ៉ុប អាស៊ី និងអាម៉េរិក។

ជំនួបដោយផ្ទាល់រវាងសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាជាមួយមេក្រុមហ៊ុនអន្តរជាតិនេះ នឹងជួយបង្កើនទំនុកចិត្តបន្ថែមទៀតដល់អ្នកវិនិយោគរបស់បារាំងមកកម្ពុជា ខណៈបច្ចុប្បន្នក្រុមហ៊ុនលំដាប់របស់ប្រទេសបារាំងមានប្រមាណជាង២០០ដែលជាចំនួនតិចតួចនៅឡើយសម្រាប់កម្ពុជា៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង