681 ezgif.com resize
Swift cc time

ក្រចេះ៖«ផ្សោត»កើតថ្មីចំនួន០៦បន្ថែមទៀតបានបង្កើនចំណូលដល់សហគមន៍

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
«ផ្សោត»នៅខេត្តក្រចេះ។រូបភាព រដ្ឋបាលខេត្តក្រចេះ

ក្រចេះ៖ ផ្សោតកើតថ្មីចំនួន០៦បន្ថែមទៀតក្នុងឆ្នាំ២០២៣ ជាផ្នែកមួយក្នុងការបង្កើនប្រាក់ចំណូលដល់ប្រជាសហគមន៍ និងភ្ញៀវទេសចរណ៍អញ្ជើញទស្សនាកម្សាន្តសម្រាប់ឆ្នាំថ្មី។នេះបើយោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តក្រចេះ នៅថ្ងៃទី ១៥ មករា ឆ្នាំ២០២៤។

ប្រភពដដែរ បានគូសបញ្ជាក់ថា ខេត្ដក្រចេះស្ថិតនៅតំបន់ខ្ពង់រាបភូមិភាគឦសាន្ដ ដែលមានទន្លេមេគង្គហូរកាត់ប្រវែងប្រមាណ១៤០គ.ម សំបូរអន្លង់ជំរកត្រីមេពូជ ទឹកជួរព្រៃលិចទឹក ថ្មកាំង និងមានអន្លង់ចំនួន៦២អន្លង់ ក្នុងនោះមានជម្រកត្រី និងជម្រកសត្វផ្សោតចំនួន០៥កន្លែង ដែលត្រូវបានរៀបចំចំណាត់ថ្នាក់ ជាកន្លែងការពារ អភិរក្ស ធនធានជលផល និងជីវចម្រុះ។

តំបន់គ្រប់គ្រង និងការពារសត្វផ្សោតទន្លេមេគង្គខេត្តក្រចេះ លាតសន្ធឹងចាប់ពីក្បាលកោះទ្រង់ ក្នុងក្រុងក្រចេះរហូតដល់ព្រំប្រទល់ខេត្ដស្ទឹងត្រែង មានប្រវែង៨៥គីឡូម៉ែត្រ ត្រូវបានបែងចែកជាតំបន់ស្នូល និងតំបន់ទ្រនាប់៕

Khcct banner

អត្ថបទទាក់ទង