Img 1426
Swift cc time

រាជរដ្ឋាភិបាលអនុញ្ញាតឱ្យសិក្សាគម្រោងវិនិយោគ«ព្រលានយន្តហោះ និងទីក្រុងរណប»នៅខេត្តមណ្ឌលគិរី

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្តល់សិទ្ធិឱ្យសម្ព័ន្ធក្រុមហ៊ុន ហ្វូខឺស សិក្សានិងវិនិយោគលើគម្រោងអាកាសយានដ្ឋានមណ្ឌលគិរីថ្មី ក្នុងទម្រង់សាងសង់-ធ្វើអាជីវកម្ម-ផ្ទេរ (BOT) និងការអភិវឌ្ឍន៍ទីក្រុងរណបពហុបំណង និងមជ្ឈមណ្ឌលទំនិញផ្លូវអាកាស នៅខេត្តមណ្ឌលគិរី។ នេះបើយោងតាមលិខិតរបស់ទីស្តីការគណរដ្ឋមន្រ្តី។

រាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យរដ្ឋាលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល សហការជាមួយសម្ព័ន្ធក្រុមហ៊ុន ហ្វូខឺស ក្នុងការរៀបចំអភិវឌ្ឍគម្រោងខាងលើនេះស្របតាមច្បាប់ និងនិតិវិធីជាធរមាននៃកម្ពុជា។

លោក ស៊ីន ចាន់សេរីវុត្ថា អនុរដ្ឋលេខាធិកា និងអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានប្រាប់ស៊ីស៊ីថាមស៍ថា ក្រុមហ៊ុន ហ្វូខឺស គ្រុប ដែលដឹកនាំដោយក្រុមហ៊ុន ហ្វូខឺស ត្រេន គ្លូប៊ល វេនឈ័រឯ.ក គឺជាក្រុមហ៊ុន ដែលមានចូលរួមពីវិនិយោគមកពីម៉ាឡេស៊ី ចិន និងអារ៉ាប់។

លោកបញ្ជាក់ថា ការឈានទៅដល់ការដាក់ទុនវិនិយោគ លើគម្រោងអាកាសយានដ្ឋានមណ្ឌលគិរីថ្មី និងការអភិវឌ្ឍទីក្រុងរណបពហុបំណង នៅខេត្តមណ្ឌលគិរី គឺអាស្រ័យទៅលើការសិក្សា ប្រសិនបើក្រុមហ៊ុននេះ សិក្សារកឃើញថាដំណើរការល្អ នោះនឹងឈានទៅដល់ការវិនិយោគ។

លោកក៏បាន អំពាវនាវដល់ម្ចាស់កម្មសិទ្ធដីនៅតំបន់នោះកុំដំឡើងថ្លៃដីហួសហេតុពេក ដើម្បីឱ្យរាជរដ្ឋាភិបាលអាចដំណើរការគម្រោងវិនិយោគនេះបាន៕


Khcct banner

អត្ថបទទាក់ទង