Cctime 6monthsfree desktop
Cc times  web banner kh (2)

ក្រុមហ៊ុនព្រលានសៀមរាបថ្មីសម្រេចមិនយក«ថ្លៃចំណត»ចតក្រោម៣០នាទីព្រមបញ្ចុះតម្លៃបន្ថែម

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ក្រុមហ៊ុនវិនិយោគដែលបាន បណ្តាក់ទុនវិនិយោគជាប្រភេទ BOT ទាំងអាកាសយានដ្ឋាន និងផ្លូវ នៅព្រលានសៀមរាបថ្មី បានឯកភាពមិនយកថ្លៃចំណតសម្រាប់ ការចូលទៅក្នុងអាកាសយានដ្ឋានអន្តរជាតិសៀមរាប អង្គរ ក្រោមរយៈពេល ១៥នាទី សម្រាប់រថយន្តធុនតូចមិនលើស៧កៅអី និងរយៈពេល ៣០នាទី សម្រាប់ប្រភេទរថយន្តផ្សេងៗទៀត។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យរាជរដ្ឋាភិបាល។ការសម្រេចនេះ ធ្វើឡើងក្រោយពីមានការសម្រប់សម្រួលពីភាគីពាក់ព័ន្ធ នៅថ្ងៃទី ១១ មករានេះ។

យោងតាមសេចក្តីប្រកាសព័ត៌មាន បានគូសបញ្ជាក់ថា បន្ទាប់ពីបានចុះទៅពិនិត្យស្ថានភាពនៅទីតាំងជាក់ស្តែង និងប្រជុំជាមួយក្រុមហ៊ុនវិនិយោគដែលបានបណ្តាក់ទុនវិនិយោគជាប្រភេទ BOT ទាំងអាកាសយានដ្ឋាន និងផ្លូវ ក្រុមការងារចំពោះកិច្ចបានធ្វើការពិភាក្សាចរចាបន្ថែម និង លទ្ធផល ដោយក្រុមហ៊ុនបានឯកភាពមិនយកថ្លៃចំណតសម្រាប់ ការចូលទៅក្នុងអាកាសយានដ្ឋានអន្តរជាតិសៀមរាប អង្គរ ក្រោមរយៈពេល ១៥នាទី សម្រាប់រថយន្តធុនតូចមិនលើស៧កៅអី និងរយៈពេល ៣០នាទី សម្រាប់ប្រភេទរថយន្តផ្សេងៗទៀត។

ក្រៅពីនេះក្រុមហ៊ុនបានយល់ព្រមបញ្ចុះតម្លៃបន្ថែមទៀត ក្នុងការប្រើប្រាស់ផ្លូវសម្រាប់គ្រប់ប្រភេទយានយន្តដែលមានព័ត៌មានលម្អិតដូចមានគោរពជូនភ្ជាប់ក្នុងតារាងខាងក្រោមនេះ សម្រាប់រយៈពេលពីរឆ្នាំ (ឆ្នាំ២០២៤ និងឆ្នាំ២០២៥)។ ចំពោះតម្លៃថ្មីនេះនឹងត្រូវអនុវត្តចាប់ពីថ្ងៃទី១៥ មករា ២០២៤ តទៅ។

 បើតាមសេចក្តីប្រកាសព័ត៌មានដដែល អង្គប្រជុំក៏បានឯកភាពគ្នាបង្កើតគណៈកម្មការអន្តរក្រសួងដែលមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងសាធារណការ និងដឹកជញ្ជូន រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងអាជ្ញាធរដែនដី ដើម្បីគ្រប់គ្រងលើផ្លូវនេះទាក់ទងទៅនឹងការជួសជុលថែទាំផ្លូវ និងសុវត្ថិភាពក្នុងការធ្វើដំណើរតាមដងផ្លូវនេះ។


ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង