ភ្នំពេញ៖ បណ្ណាល័យជាតិកម្ពុជា នៅថ្ងៃទី១១មករានេះ ប្រកាសថាបានទទួលសៀវភៅជាលើកទី៣ចំនួន ៣៤ក្បាលបន្ថែមទៀត ដែលជាព្រះរាជទានពីព្រះមហាក្សត្រ ដោយសរុបទាំងបីលើកមានចំនួនសៀវភៅ ១៥៣ក្បាល។ សៀវភៅដ៏មានតម្លៃដែលជាព្រះរាជទាន គឺទាក់ទងទៅនឹងចំណេះដឹងនៃបណ្តាលប្រទេសនានានៅលើពិភពលោក។
សូមជម្រាបថា នេះជាលើកទី៣ហើយដែលព្រះមហាក្សត្រ ព្រះរាជទានសៀវភៅជូនដល់បណ្ណាល័យជាតិកម្ពុជា ដោយលើកទី១ព្រះមហក្សត្រព្រះរាជទានសៀវភៅចំនួន ៨២ក្បាល លើកទី២ចំនួន ៣៧ក្បាល និងលើកទី៣ចំនួន ៣៤ក្បាលបន្ថែមទៀត៕