Cctime 6monthsfree desktop
Cc times  web banner kh (2)

សមាគមជប៉ុន-កម្ពុជាមានបំណងទាញ«SMEជប៉ុន»ប្រហែល៤លានក្រុមហ៊ុនចូលកម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
សម្តេច ហ៊ុន សែន ជួបជាមួយ តាកាហាសី ហ៊្វូមីអាគី (Takahashi Fumiaki)ប្រធានសមាគមជប៉ុន-កម្ពុជា។

Tokyo៖ប្រធានសមាគមជប៉ុន-កម្ពុជា នឹងបើកការិយាល័យរបស់ខ្លួននៅកម្ពុជា ហើយការិយាល័យនេះនឹងជួយទាក់ទាញសហគ្រាស ធុនតូច និងមធ្យម (SMEs) ជប៉ុនប្រមាណ ៤លានក្រុមហ៊ុនចូលកម្ពុជា។ការប្រកាសនេះ ធ្វើឡើងក្នុងពេលសម្តេចហ៊ុន សែន អនុញ្ញាតឱ្យលោក តាកាហាសី ហ៊្វូមីអាគី (Takahashi Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា ជួបសំដែងការគួរសមនៅសណ្ឋាគារ New Otani Tokyo ប្រទេសជប៉ុន។

តាកាហាសី ហ៊្វូមីអាគី (Takahashi Fumiaki) បានគូសបញ្ជាក់ថា ការិយាល័យនេះនឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការទាក់ទាញវិនិយោគិនជប៉ុនមកកាន់កម្ពុជា តាមរយៈការជួយផ្សព្វផ្សាយអំពី សក្ដានុពល វិនិយោគនៅកម្ពុជាដល់ក្រុមហ៊ុនជប៉ុន ជាពិសេសសហគ្រាស ធុនតូច និងមធ្យម (SMEs) ដែលមានចំនួន ប្រមាណ ៤លានក្រុមហ៊ុននៅប្រទេសជប៉ុន។

បើតាមប្រធានសមាគមជប៉ុន-កម្ពុជា មានក្តីរំពឹងថា បើអាចទាក់ទាញបានត្រឹមតែ ០.១% នោះ ក៏មានប្រហែល ៤.០០០ ក្រុមហ៊ុន SMEs របស់ជប៉ុនដែរ ដែលអាចនឹងមកវិនិ-យោគនៅកម្ពុជា។

សម្តេច ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា សង្ឃឹមថា SMEs ជប៉ុននឹងដើរតួនាទីសំខាន់ក្នុងការបង្កើតឱកាសការងារជូនដល់ប្រជាជនកម្ពុជា ក៏ដូចជា លទ្ធភាពនៃការផ្ទេរចំណេះដឹងតាមរយៈការវិនិយោគនៅកម្ពុជា។ ជាងនេះទៀត ក្រុមហ៊ុនក៏អាចស្វែងរក សក្ដានុពលវិនិយោគនៅកម្ពុជាដោយមានការជួយសម្របសម្រួលពីសមាគមជប៉ុន-កម្ពុជា ក៏ដូចជាការទទួលបាននូវអត្ថប្រយោជន៍នានាពី គោលនយោបាយរបស់ រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ក្នុងការអភិវឌ្ឍ តំបន់សេដ្ឋកិច្ចពិសេស សម្រាប់តែវិនិយោគិនជប៉ុន៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង