Cctimesw1140xh150cm copy

រុស្ស៊ីត្រៀមជួយកម្ពុជាលើការបណ្តុះបណ្តាលធនធានមនុស្សជំនាញបច្ចេកទេស និងវិជ្ជាជីវៈ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ លោក Anatoly Borovik ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីប្រចាំនៅកម្ពុជា បានគូសបញ្ជាក់ពីការត្រៀមខ្លួនរបស់រុស្ស៊ីលើការជួយបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដល់ពលរដ្ឋកម្ពុជាតាមរយៈការផ្តល់អាហាររូបករណ៍មកកាន់សិក្ខាកាម ឬសិស្ស និស្សិតកម្ពុជា។ ការបញ្ជាក់នេះធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារកម្ពុជា ជាមួយលោកឯកអគ្គរដ្ឋទូតរស្ស៊ី។

លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤នេះ បានជួបពិភាក្សាការងារជាមួយលោក Anatoly Borovik ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីប្រចាំនៅកម្ពុជា ដើម្បីពិភាក្សាលើកិច្ចសហការបណ្តុះបណ្តាលធនធានមនុស្សលើជំនាញបច្ចេកទេស និងវិជ្ជាជីវៈ សម្រាប់បំពេញតម្រូវការសេដ្ឋកិច្ចរបស់កម្ពុជា។

លោកអគ្គរដ្ឋទូតរស្ស៊ី បានគូសបញ្ជាក់ពីការត្រៀមខ្លួនរបស់រុស្ស៊ីលើការជួយបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដល់ពលរដ្ឋកម្ពុជាតាមរយៈការផ្តល់អាហាររូបករណ៍មកកាន់សិក្ខាកាម ឬសិស្ស និស្សិតកម្ពុជាដែលជាជំនាញមានតម្រូវការទីផ្សារ។

លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ភាគីរុស្ស៊ីចំពោះសមាណចិត្ត និងការប្តេជ្ញាចិត្តបន្តជួយបណ្តុះបណ្តាលធនធានមនុស្សកម្ពុជា ខណៈដែលរុស្ស៊ីធ្លាប់ និងកំពុងបន្តបណ្តុះបណ្តាលពលរដ្ឋកម្ពុជារហូតដល់បច្ចុប្បន្នមិនថាជំនាញបច្ចេកទេស ឬមុខវិជ្ជាឧត្តម និងក្រោយឧត្តមសិក្សានោះទេ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង