681 ezgif.com resize
Swift cc time

ស.ស.យ.ក ផ្ដល់អាហារូបករណ៍សិក្សានៅសាកលវិទ្យល័យឌីជីថលកម្ពុជា ៣០០កន្លែង

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ សហភាពសហព័ន្ធយុវជនកម្ពុជា នាថ្ងៃទី ១០ ខែមករានេះ បានសម្រេចផ្ដល់អាហារូបករណ៍ ដល់និស្សិត យុវជន និងមន្ត្រីរាជការ ដែលមានបំណងចង់បន្តការសិក្សា និងអភិវឌ្ឍន៍សមត្ថភាពលើជំនាញឯកទេស សិក្សានៅ សាកលវិទ្យល័យឌីជីថលកម្ពុជា ចំនួន ៣០០កន្លែង ក្នុងឆ្នាំសិក្សា ២០២៣-២០២៤ ។

សហភាពសហព័ន្ធយុវជនកម្ពុជា បានឲ្យដឹងថា ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់វិស័យអប់រំ និងបណ្ដុះបណ្ដាលធនធានមនុស្សនៅកម្ពុជា ក្នុងឆ្នាំសិក្សា ២០២៣-២០២៤។ ក្រោកិច្ចសហការជាមួយសាខាសមាគម សិស្ស និស្សិត បញ្ញាវ័ន្តក្មេងវត្ត ខណ្ឌព្រៃព្នៅ បានផ្ដល់អាហារូបករណ៍ ១០០% រួមទាំងកន្លែងស្នាក់នៅ និងអាហារបីពេល សម្រាប់ថ្នាក់បរិញ្ញាបត្រសិក្សានៅ សាកលវិទ្យល័យឌីជីថល កម្ពុជា ចំនួន ៣០០កន្លែង ដល់និស្សិត យុវជន និងមន្ត្រីរាជការ។ ជំនាញទាំងអស់នោះ រួមមានបច្ចេកវិទ្យាឌីជីថល, ទីផ្សារឌីជីថល, សេដ្ឋកិច្ចឌីជីថល, និតិសាស្ត្រ និងវិទ្យាសាស្ត្រ, នយោបាយឌីជីថល, កសិកម្មឌីជីថល, សំណង់សុីវិល, ស្ថាបបត្យកម្មឌីជីថល និងអក្សរសាស្ត្រអង់គ្លេស។

គួរបញ្ជាក់ថា សម្រាប់បេក្ខជនដែលមានបំណង់ចង់ស្នើសុំ និងបំពេញទម្រងបែបបទសុំអាហារូបករណ៍ នឹងចាប់ផ្ដើមពីថ្ងៃនេះ រហូតដល់ថ្ងៃទី ២២ ខែមករា ឆ្នាំ២០២៤ ជាកំហិត៕


Khcct banner

អត្ថបទទាក់ទង