Cctime 6monthsfree desktop
Cc times  web banner kh (2)

កម្ពុជារកចំណូលបានជាង៤រយលានដុល្លារពីការនាំចេញកៅស៊ូក្នុងរយៈពេល១១ខែឆ្នាំ២០២៣

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ក្នុងរយៈពេល១១ខែ ឆ្នាំ២០២៣ បរិមាណបញ្ចេញលក់ជ័រកៅស៊ូរបស់កម្ពុជាមានចំនួន ៣៣៤ ១៧៦តោន គិតជាទឹកប្រាក់មានចំនួន ៤៤៥ ៤២២ ២៣៥ ដុល្លារ កើនឡើង៤%ប្រៀបធៀបរយៈពេល១១ខែ ឆ្នាំ២០២២ ខណៈបរិមាណបញ្ចេញលក់ឈើកៅស៊ូរយៈពេល១១ខែ ឆ្នាំ២០២៣ មានចំនួន ៨ ៩៨២ម៣ គិតជាទឹកប្រាក់មានចំនួន ១ ៥០៣ ៤៣៩ដុល្លារ។ នេះបើតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

បើតាមរបាយការណ៍ ផ្ទៃដីកៅស៊ូសរុបមានចំនួន ៤០៧ ១៧២ហ.ត ក្នុងនោះ ផ្ទៃដីចម្ការកៅស៊ូកសិ-ឧស្សាហកម្មចំនួន ៤៦ ៦៨២ហ.ត ផ្ទៃដីចម្ការកៅស៊ូសម្បទានដីសេដ្ឋកិច្ចចំនួន ១៨០ ១៥៨ហ.ត និងផ្ទៃដីចម្ការកៅស៊ូគ្រួសារចំនួន ១៨០ ៣៣២ហ.ត រីឯផ្ទៃដីចៀរជ័រចំនួន ៣២០ ១៨៤ហ.ត ស្មើនឹង៧៩% និងផ្ទៃដីថែទាំចំនួន ៨៦ ៩៨៨ហ.ត ស្មើនឹង២១%។

ជាមួយគ្នានេះ តម្លៃលក់ជ័រកៅស៊ូគិតជាមធ្យមក្នុងខែវិច្ឆិកា ឆ្នាំ២០២៣ គឺ ១ ៣៦៥ដុល្លារ/តោន បានកើនឡើងចំនួន ១៣ដុល្លារ/តោន ស្មើនឹង០,៩% ធៀបនឹងខែមុន និងបានកើនឡើងចំនួន ១៣៤ដុល្លារ/តោន ស្មើនឹង១១% ប្រៀបធៀបខែវិច្ឆិកា ឆ្នាំ២០២២។ តម្លៃលក់ជ័រកៅស៊ូគិតជាមធ្យមរយៈពេល១១ខែ ឆ្នាំ២០២៣ គឺ១ ៣៣៣ដុល្លារ/តោន បានថយចុះចំនួន១១១ដុល្លារ/តោន ស្មើនឹង៧,៧% ប្រៀបធៀបរយៈពេល១១ខែ ឆ្នាំ២០២២, តម្លៃលក់ឈើកៅស៊ូគិតជាមធ្យមក្នុងខែវិច្ឆិកា ឆ្នាំ២០២៣ គឺ២៣១ដុល្លារ/ម៣, និង តម្លៃប្រមូលទិញជ័រកៅស៊ូគ្រួសារ គឺទឹកជ័រ (DRC 100%) មានការប្រែប្រួលពី ៤ ៥០០៛/គ.ក្រ ដល់ ៥ ០០០៛/គ.ក្រ និងជ័រកក (DRC 50%) មានការប្រែប្រួលពី ២ ១០០៛/គ.ក្រ ដល់ ២ ៨០០៛/គ.ក្រ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង