Cctime 6monthsfree desktop
Cc times  web banner kh (2)

កម្ពុជារកចំណូលពីការនាំចេញកសិផលបានជាង៤ពាន់លានដុល្លារក្នុងឆ្នាំ២០២៣

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ រយៈពេល១២ខែ ឆ្នាំ២០២៣ កម្ពុជាបាននាំចេញកសិផលសរុបចំនួន ៨ ៤៤៩ ៤១៤,៣៦តោន និងមានតម្លៃប៉ាន់ស្មានគិតជាទឹកប្រាក់មានចំនួន ៤ ៣០៦ ៨១០ ២៦៨,៥០ដុល្លារអាម៉េរិក។ នេះបើតាមរបាយការណ៍របស់ក្រសួងកសិកម្ម។

បើតាមរបាយការណ៍ ចំណូលសរុបដែលកម្ពុជាទទួលបានពីការនាំចេញកសិផលទាំងនោះមានដូចជា ចំណូលពីការនាំចេញអង្ករមានចំនួន ៥៦៧ ៧១៩ ៣៩៥ដុល្លារអាម៉េរិក, ចំណូលពីការនាំចេញស្រូវមានចំនួន ៩៣៩ ៩៦៥ ៦៨២ដុល្លារអាម៉េរិក, និង ចំណូលពីការនាំចេញកសិផលក្រៅពីស្រូវ-អង្ករមានចំនួន ២ ៧៩៩ ១២៥ ១៩១,៥០ដុល្លារអាម៉េរិក។

ក្រសួងកសិកម្មក៏បានបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៣ ការងារបង្កបង្កើនផលស្រូវរដូវប្រាំងសម្រេចបានចំនួន ៥៥៤ ២១០ហ.ត ស្មើនឹង១១១,២៥% នៃផែនការចំនួន ៤៩៨ ១៧០ហ.ត។ វិធានការជួយសង្គ្រោះបន្ទាន់ និងវិធានការជំរុញផលិតកម្មដំណាំ ការចិញ្ចឹមសត្វ និងវារីវប្បកម្មត្រូវបានដាក់ចេញ និងអនុវត្តយ៉ាងសកម្មដើម្បីជួយដល់កសិករ។ រីឯការចូលរួមទប់ស្កាត់បទល្មើស ជាពិសេសបទល្មើសព្រៃឈើ បទល្មើសជលផល បទល្មើសចលនាសត្វដោយខុសច្បាប់ត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាពក្រោមកិច្ចសហការជាមួយគណៈកម្មការអន្តរក្រសួង។

ចំណែកឯការចុះធ្វើអធិការកិច្ចជី-ថ្នាំកសិកម្ម ការជំរុញការងារផ្សព្វផ្សាយកសិកម្មតាមគ្រប់រូបភាពបានប្រព្រឹត្តទៅក្រោមកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ និងសហគមន៍កសិកម្មទៅតាមភារកិច្ចក្នុងស្មារតីទទួលខុសត្រូវខ្ពស់៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង