Cctimesw1140xh150cm copy

«ព្រះពុទ្ធរូបព្រះអង្គអភ័យ»កម្ពស់៤៥ម៉ែត្រត្រូវបានសាងសង់លើកំពូលភ្នំកែប

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

កែប៖ គម្រោងសាងសង់ ព្រះពុទ្ធរូបព្រះអង្គអភ័យ មានកម្ពស់៤៥ម៉ែត្រ និង សំណង់ផ្សេងៗទៀត ស្ថិតនៅតំបន់ឧទ្យានជាតិកែប បានរៀបចំពិធីបញ្ចុះបឋមសិលាសាងសង់ជាផ្លូវការ នៅខេត្តកែប ក្រោមអធិបតីភាព សម្តេច ម៉ែន សំអន ថ្នាក់ដឹកនាំមន្រ្តីរដ្ឋបាលខេត្ត និងមានការចូលរួមពីពុទ្ធបរិស័ទជិតឆ្ងាយជាច្រើនអង្គនាក់។

ព្រះពុទ្ធរូបព្រះអង្គអភ័យ ដែលត្រូវកសាងមានកម្ពស់ ៤៥ម៉ែត្រនេះ ស្ថិតក្នុងភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប លើកំពូលភ្នំអតីតលោកសង្ឃចិនពីដើម នៃមជ្ឈមណ្ឌលវិបស្សនាធុរៈខេត្តកែប ការកសាងនេះ ទុក្ខជាសម្បត្តិព្រះពុទ្ធសាសនា វប្បធម៌ទេសចរណ៍សម្រាប់ខេត្តកែប។

គម្រោងកសាងព្រះពុទ្ធប្បដិមាធំមួយអង្គកម្ពស់៤៥ ម៉ែត្រ នៅលើកំពូលភ្នំកែបនេះដែរ ជាការរក្សានូវអត្តសញ្ញាណ និងសាសនាជាតិ ព្រោះព្រះពុទ្ធបដិមាគង់នៅជាសម្បត្តិវប្បធម៌ជាតិ តជំនាន់សម្រាប់ជាទីសក្ការៈដ៏ឧត្តុងឧត្តមរបស់ពុទ្ធសាសនិកជនទាំងអស់គ្នា និងទុកជាស្នាដៃនៃកេរ្តិ៍មរកត ដល់កូនចៅជំនាន់ក្រោយ។ ហើយជាពិសេសជួយលើកកម្ពស់ដល់វិស័យទេសចរណ៍បែបសាសនារបស់ខេត្តកែបផងដែរ។

សូមជម្រាបថា ក្រៅតែពីរូបបដិមាករ ព្រះអង្គអភ័យនេះ នៅមានសំណង់ដោយឡែកពីគ្នាទៀត រួមមាន ខ្លោងទ្វារច្រកចូលទទឹង៦ម៉ែត្រ ផ្លូវថ្នល់ទទឹង៧ម៉ែត្រ សាលាវិបស្សនាមានទំហំ ២២x៣៥ម៉ែត្រ កុដិចំនួន៦០កុដិ និងជណ្តើរឡើងភ្នំជាដើម៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង