Cctimesw1140xh150cm copy

សម្តេច ហ៊ុន សែន ធ្វើដំណើរទៅជប៉ុន ដើម្បីពិនិត្យភ្នែក ជាមួយកូន និងចៅ នាព្រឹកនេះ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ សម្តេច ហ៊ុន សែន នៅថ្ងៃទី០៩ ខែមករានេះ បាន និងកំពុងធ្វើដំណើរតាមយន្តហោះ ដើម្បីទៅពិនិត្យសុខភាពភ្នែក នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ អមដំណើរសម្តេច ហ៊ុន សែន អញ្ជើញទៅពិនិត្យភ្នែកនេះ មានកូនសម្តេច ៤នាក់ និងចៅស្រីម្នាក់។

យោងតាមការបង្ហោះផ្សាយក្នុងបណ្តាញសង្គមរបស់សម្តេច ហ៊ុន សែន បានសរសេររៀបរាប់ថា ដើម្បីផលិតកែវភ្នែកសប្បនិមិត្តដែល សម្តេចបានប្រើប្រាស់អស់រយៈ៣៤ឆ្នាំមកហើយ ពោលគឺចាប់តាំងពីឆ្នាំ ១៩៩០-២០២៤។ សម្តេចថា ៣៤ឆ្នាំនៃការប្រើកែវភ្នែកផលិតនៅជប៉ុន សម្តេចមិនដែលឈឺក្បាលឬឈឺភ្នែកនោះឡើយ ខុសពីកែវភ្នែកដែលសម្តេចប្រើពីឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៩០ដែលតែងតែធ្វើឱ្យឈឺភ្នែកនិងឈឺក្បាល។

សម្តេចបានបន្តថា កាលពីឆ្នាំ២០១៧ រដ្ឋាភិបាលជប៉ុនបានជួយផលិតជាជំនួយចំនួន៥គ្រាប់ លើកនេះភាគីជប៉ុននឹងជួយផលិតចំនួន៥គ្រាប់ទៀតដែលអាចប្រើបានរយៈពេល១០ឆ្នាំទៀតគឺ១ឆ្នាំប្រើមួយគ្រាប់។ សម្តេចបញ្ជាក់ថា នេះជាលទ្ធផលនៃប្រទេសដែលមានសង្រ្គាម ដូចនេះហើយបានជាសម្តេចដឹកនាំស្វែងរកសន្តិភាព និងរក្សាសន្តិភាព។

ជាមួយគ្នានេះ សម្តេច ហ៊ុន សែន បានអរគុណដល់រដ្ឋាភិបាលជប៉ុន និងគ្រូពេទ្យជប៉ុនដែលជួយមើលថែទាំភ្នែករបស់សម្តេចអស់រយៈពេល៣៤ឆ្នាំកន្លងមកនេះ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង