Cctimesw1140xh150cm copy

ខេត្តស្វាយរៀងឲ្យកសិករផ្អាកការបង្កបង្កើនផលស្រូវនៅរដូវប្រាំងលើកទី២ ដោយសារខ្វះទឹកប្រើប្រាស់

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ស្វាយរៀង៖ រដ្ឋបាលខេត្តស្វាយរៀង នៅថ្ងៃទី៨ ខែមករានេះ បានចេញសេចក្ដីប្រកាសអំពីការផ្អាកការបង្កបង្កើនផលស្រូវនៅរដូវប្រាំងលើកទី២ ដោយសារតែបរិមាណផ្ទៃដីធ្វើស្រែលើកទី១កើនឡើងលើសការគ្រោងទុក ដូច្នេះប្រសិនបើប្រជាពលរដ្ឋបន្តធ្វើស្រែប្រាំងលើកទី២ទៀត នឹងនាំឱ្យខ្វះទឹកប្រើប្រាស់ប្រចាំថ្ងៃសម្រាប់រដូវប្រាំង។

យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តស្វាយរៀង បានជម្រាបដល់ប្រជាពលរដ្ឋទាំងអស់ ក្រោយពិនិត្យឃើញថាស្ថានភាព ប្រឡាយ បឹង និងព្រែកធម្មជាតិក្នុងភូមិសាស្ត្រខេត្តស្វាយរៀងមួយចំនួន មានសភាពរាក់ មិនអាចធ្វើជាអាងស្តុបទឹក សម្រាប់ប្រើប្រាស់ទាំងនៅរដូវប្រាំង និងរដូវស្សា ជាហេតុធ្វើឲ្យប្រជាពលរដ្ឋ ជាពិសេសសម្រាប់ប្រជាកសិករអាចនឹងខ្វះខាតទឹកប្រើប្រាស់ក្នុងវិស័យកសិកម្ម ពុំអាចបង្កបង្កើនផលស្រូវបានច្រើនដងក្នុងមួយឆ្នាំ ក៏ដូចជាការខ្វះខាត់ទឹកប្រើប្រាស់នៅក្នុងជីវភាពប្រចាំថ្ងៃ។

ជាមួយគ្នានោះ រដ្ឋបាលខេត្តស្វាយរៀង ក៏សម្រេចធ្វើការជីកស្ដារប្រឡាយ បឹង និងព្រែកធម្មជាតិបន្ថែម ដើម្បីធ្វើជាអាងស្តុកទឹកទុកប្រើប្រាស់ក្នុងវិស័យកសិកម្ម និងជីវភាពប្រចាំថ្ងៃជូនពលរដ្ឋក្នុងភូមិសាស្ត្រខេត្តស្វាយរៀង ក៏ដូចជាចូលរួមជួយបង្កើនបរិមាណពពួកមច្ឆា និងសត្វរស់នៅអាស្រ័យផងដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង