Cctimesw1140xh150cm copy

សម្តេច​ ហ៊ុន សែន ជំរុញឱ្យអ្នកមិនពេញចិត្ត«ថ្ងៃ៧មករា»ទៅមើលចម្ការមីនសល់ពីសង្គ្រាម

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
អតីតនាយករដ្ឋមន្ត្រីកម្ពុជា​ សម្តេច ហ៊ុន សែន ក្នុងខួប៤៥ ឆ្នាំនៃ៧មករា។

ភ្នំពេញ៖ អតីតនាយករដ្ឋមន្ត្រីកម្ពុជា​ សម្តេច ហ៊ុន សែន បានផ្ដាំផ្ញើទៅកាន់អ្នកដែលមិនពេញចិត្តចំពោះការឈប់សម្រាក និង រិះគន់ចំពោះទិវាជ័យជម្នះ ៧ មករា និងថ្ងៃ ២៩ ធ្នូ សូមធ្វើដំណើរទៅកាន់ចម្ការមីនដែលនៅសេសសល់ពីសម័យសង្គ្រាម។ការថ្លែងយ៉ាងដូច្នេះ ធ្វើឡើងក្នុងឱកាសប្រារព្ធពិធីអបអរសាទរខួប ៤៥ឆ្នាំ នៃទិវាជ័យជម្នះ៧មករា កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤។

របបលោកសេនាប្រមុខលន់ នល់ ត្រូវបានក្រុមខ្មែរក្រហម ធ្វើរដ្ឋប្រហារផ្តួលរំលំនៅថ្ងៃទី ១៧ មេសា ១៩៧៥ ជាមួយក្តីសង្ឃឹមរបស់ប្រជាជនកម្ពុជាថា ប្រទេសកម្ពុជានឹងរស់ឡើងវិញ ប៉ុន្តែក្តីសង្ឃឹមនេះត្រូវបានរលាយទៅវិញ ហើយរបបកម្ពុជាប្រជាធិបតេយ្យបានចូលជំនួសវិញ ប្រទេសកម្ពុជាក្លាយជាគុកគ្មានជញ្ជាំង និង ជាវាលពិឃាត ប្រជាជនរស់នៅដោយទុក្ខវេទនា គ្មានសិទ្ធិសេរីភាព កិត្តិយស។ក្នុងរបប៣ឆ្នាំ ៨ខែ និង ២០ថ្ងៃនេះ បានសម្លាប់ប្រជាជនកម្ពុជាស្លូតត្រង់អស់ជាង៣លាននាក់។

ការផ្តួលរំលំរបបខ្មែរក្រហមនេះ គឺកើតចេញពីការតស៊ូប្រឆាំងដោយ៣ភាគី គឺសម្តេច ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា និង សម្តេច ហេង សំរិន សម្តេច ជា ស៊ីម ហើយបង្កើតបាន«កំណើតទី២របស់កម្ពុជា»។ខួប៤៥ឆ្នាំដែលប្រទេសកម្ពុជារួចផុតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម ឬប៉ុល ពត សម្តេច ហ៊ុន សែន បានជំរុញឱ្យក្រុមប្រឆាំងថ្ងៃ ៧​ មករា សូមធ្វើដំណើរទៅកាន់ចម្ការមីនដែលនៅសេសសល់។

បើតាមសម្តេច ហ៊ុន សែន ការជំរុញនេះ គឺដើម្បីសាកល្បងជាមួយនឹងគ្រោះថ្នាក់ដែលក្រុមប្រឆាំងអស់នោះ គួរតែប្រថុយ ប្រសិនបើអស់លោកអ្នកពិតជាជើងឯកប្រឆាំងនឹងថ្ងៃ៧មករា និង ប្រឆាំងជាមួយសន្តិភាព។

គួរជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចយក ៧ មករា និងថ្ងៃ ២៩ ធ្នូ គឺជាទិវាជាតិ គឺដើម្បីជាស្មារតីចងចាំជានិច្ចនូវមហាឧក្រិដ្ឋកម្មដែលរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានប្រព្រឹត្តមកលើមាតុភូមិនិងប្រជាជនកម្ពុជា។ ចំណែកឯថ្ងៃទី២៩ ខែធ្នូ គឺជាការប្រារព្ធពិធីរំឭកខួបអនុស្សាវរីយ៍ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនូវនយោបាយឈ្នះ-ឈ្នះ និងខួប៥ឆ្នាំនៃការកសាងវិមានឈ្នះ-ឈ្នះ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង