Cctime 6monthsfree desktop
Cc times  web banner kh (2)

ស្ពានកោះយ៉តម្លៃជាង១,៣លានដុល្លារត្រូវសម្ពោធជាផ្លូវការ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

កោះកុង៖ ស្ពានសម្តេចតេជោ ហ៊ុន សែន កោះយ៉ ស្ថិតក្នុងឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការចាប់ពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ ក្រោមវត្តមានរបស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។ ស្ពានកោះយ៉ងនេះ ត្រូវបានចំណាយថវិកាសាងសង់អស់ទឹកប្រាក់ចំនួន ១,៣៨៧,០០០ដុល្លារ ។ ស្ពាននេះនឹងជួយសម្រួលចរាចររបស់ប្រជាពលរដ្ឋនៅតំបន់នោះ កាត់បន្ថយការចំណាយពេលវេលាក្នុងការធ្វើដំណើរ និងចំណេញថវិកា។

ស្ពានសម្តេចតេជោ ហ៊ុន សែន កោះយ៉ គឺជាអំណោយរបស់ សម្តេច ហ៊ុន សែន តាមរយៈអ្នកឧកញ៉ា លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភា។ ហើយស្ពាននេះគឺជាសមិទ្ធផលថ្មីមួយសម្រាប់ដើមឆ្នាំ២០២៤នេះ ជូនប្រជាជនរស់នៅឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។ ស្ពានថ្មីឆ្លងកាត់ព្រែកកោះយ៉នេះ គឺជំនួសឱ្យស្ពានបេឡេត៍ចាស់ដែលមានសភាពទ្រឌទ្រោមកន្លងមក។

បើតាមសម្តេច​ ហ៊ុន​ ម៉ាណែត ស្ពានថ្មីនេះ មិនត្រឹមតែជួយសម្រួលចរាចរ កាត់បន្ថយសោហ៊ុយ និង ពេលវេលាធ្វើដំណើររបស់ប្រជាពលរដ្ឋ និង ភ្ញៀវទេសចរនោះទេ ប៉ុន្តែនឹងផ្តល់ប្រយោជន៍ផ្សេងទៀតដូចជាជំរុញការអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ច ងាយស្រួលក្នុងការបង្កើតមុខរបរនិងការងារ ផងដែរ។

គួរបញ្ជាក់ថា ស្ពានកោះយ៉ថ្មីដែលស្ថិតនៅក្នុងឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ផ្តើមសាងសង់កាលពីខែមិថុនា ឆ្នាំ២០២២ និងបានប្រើរយៈពេល ១ឆ្នាំកន្លះ ដើម្បីសាងសង់។ ស្ពាននេះមានប្រវែង១២៦ ម៉ែត្រ និងទទឹង១១ម៉ែត្រ គឺជាអំណោយដ៏ថ្លៃថ្លាបំផុតរបស់ សម្តេច ហ៊ុន សែន តាមរយ:ឯកឧត្តម អ្នកឧកញ៉ា លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភានិងលោកជំទាវ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង