Cctime 6monthsfree desktop
Cc times  web banner kh (2)

សិស្សឈ្មោះរៀនវិជ្ជាជីវៈតាមTVETមានជាង២ម៉ឺននាក់គិតត្រឹមថ្ងៃទី៤មករាឆ្នាំ២០២៣

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ បច្ចុប្បន្នភាពត្រឹមថ្ងៃទី៤ មករា ២០២៤ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលនូវអ្នកចុះឈ្មោះសិក្សាជំនាញវិជ្ជាជីវៈ តាមរយៈកម្មវិធី "TVET 1,5M" សរុបចំនួន ២០ ៣៩៣នាក់ (ស្រីចំនួន ៧ ០០៧នាក់)។ នេះបើតាមរបាយការណ៍របស់ក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ។

បើតាមរបាយការណ៍ ក្នុងនោះតាមបណ្តារាជធានី-ខេត្តមានដូចជា៖ រាជធានីភ្នំពេញ ចំនួន ៧ ៩០៥នាក់ (ស្រី ២ ៥៩៦នាក់), ខេត្តបាត់ដំបង ចំនួន ២ ៤៩៩នាក់ (ស្រី ១ ០៨៣នាក់), ខេត្តសៀមរាប ចំនួន ១ ៤២៨នាក់ (ស្រី ៣២៧នាក់), ខេត្តកណ្តាល ចំនួន ៧៥៥នាក់ (ស្រី ២១៥នាក់), ខេត្តព្រះសីហនុ ចំនួន ៧១៨នាក់ (ស្រី ២៤៧នាក់), និងតាមបណ្ដាខេត្តផ្សេងៗ ចំនួន ៧ ០៨៨នាក់ (ស្រី ២ ៥៣៩នាក់) ។

ក្នុងចំណោមអ្នកចុះឈ្មោះសិក្សាជំនាញវិជ្ជាជីវៈ ២០ ៣៩៣នាក់ បានបែងចែកទៅតាមវិស័យដូចជា៖ វិស័យសំណង់ ចំនួន ៣ ០៤៩នាក់ (ស្រី ៤៥២នាក់), វិស័យអគ្គិសនី និងថាមពល ចំនួន ៦០៤នាក់ (ស្រី ៦៥នាក់), វិស័យអេឡិចត្រូនិក ចំនួន ៤៤៩នាក់ (ស្រី ៦៦នាក់), វិស័យកម្មន្តសាល ចំនួន ១៥៣នាក់ (ស្រី ១០នាក់), វិស័យមេកានិចទូទៅ/មេកានិចរថយន្ត ចំនួន ៣ ១២២នាក់ (ស្រី ១៤០នាក់), វិស័យធុរកិច្ច និងព័ត៌មានវិទ្យា ចំនួន ៦ ៥៦៩នាក់ (ស្រី ៣ ៤៧១នាក់), វិស័យសេវាកម្ម ចំនួន ១ ១៩៨នាក់ (ស្រី ១ ០១៨នាក់), វិស័យបរិក្ខារត្រជាក់ និងកម្តៅ ចំនួន ៣ ០៥១នាក់ (ស្រី ១០១នាក់), វិស័យទេសចរណ៍ ចំនួន ១ ២០៥នាក់ (ស្រី ៩០៦នាក់) និង វិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ចំនួន ៩៩៣នាក់ (ស្រី ៧៧៨នាក់)៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង