ភ្នំពេញ៖ ក្រសួងធម្មការ និងសាសនា បានចេញសេចក្ដីណែនាំចំនួន៦ចំណុចដើម្បីរៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ និងពង្រឹងវិធានការការពារសុវត្ថិភាពសង្គម ដើម្បីកាត់បន្ថយហានិភ័យ នៃការរីករាលដាលជំងឺកូវីដ១៩ នៅតាមវត្តអារាម។
ជាមួយគ្នានោះ ក្រសួងធម្មការក៏បានអំពាវនាវដល់គ្រប់វត្តអារាមទាំងអស់ ត្រូវរៀបចំទុកដាក់ បែងចែកទេយ្យទានឱ្យបានសមរម្យជៀសវាងភាពខ្ជះខ្ជាយ និងយកទៅជូនកងកម្លាំងប្រដាប់អាវុធ ចែនទានដល់ប្រជាពលរដ្ឋក្រីក្រ កុមារកំព្រា និងក្មេងអនាថាគ្មាទីពឹង៕

