Cctimesw1140xh150cm copy

លោក ស សុខា បណ្តេញមន្ត្រីនគរបាល១២រូបចេញពីក្របខ័ណ្ឌ

សង្គម
/
អ្នកយកព័ត៌មាន:
ស៉ីស៉ីថាមស៍
/
លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ 

ភ្នំពេញ៖លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី ៣ មករានេះ បានចេញសេចក្តីប្រកាសស្តីពី បណ្តេញចេញពីក្របខ័ណ្ឌនៃមន្ត្រីនគរបាលជាតិចំនួន១២នាក់។នេះបើយោងតាមសេចក្តីប្រកាស។យោងតាមប្រការ១នៃសេចក្តីប្រកាស បានពន្យល់ថា ការបណ្តេញចេញនគរបាល១២នាក់នេះ ដោយសារល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ។

បើតាមប្រការ២នៃសេចក្តីប្រកាស មន្ត្រីនគរបាលទាំង១២នាក់ត្រូវសម្រេចផ្តាច់ប្រាក់បៀវត្ស របបឧបត្ថម្ភផ្សេងៗ។

លោក ទូច សុខៈ អ្នកនាំពាក្យរងនៅក្រសួងមហាផ្ទៃ បានប្រាប់ស៊ីស៊ីថាមស៍ថា ការបណ្តេញចេញមន្ត្រីនគរបាលទាំង១២នាក់នេះ  គឺមិនពាក់ព័ន្ធសារធាតុញៀននោះទេ តែពួកគេអវត្តមានច្រើនដងមិនមកធ្វើការងារ ដូច្នេះហើយក្រសួងសម្រេចបណ្តេញចេញពីក្របខ័ណ្ឌតែម្តង។


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង