ចាប់ពីថ្ងៃនេះរហូតដល់ ពាក់កណ្តាលឆ្នាំ២០២៤ លោកអ្នកដែលជាអតិថិជនចាស់ ឬថ្មីរបស់ធនាគារ កាណាឌីយ៉ា នឹងមានឱកាសទទួលបានប្រូម៉ូសិន ពិសេសៗដោយគ្រាន់តែប្រើប្រាស់សេវាកម្ម និងផលិតផលរបស់ធនាគារ នោះលោកអ្នកនឹងអាចទទួលបានអត្ថប្រយោជន៍ និងកាដូជាច្រើនរហូតដល់អស់ពីស្តុក។
អត្ថប្រយោជន៍ទាំងនោះរួមមាន ទទួលបានអត្រាការប្រាក់កាន់តែច្រើនជាងមុនជាមួយនឹងគណនីសំច័យ គណនីកុមារ បញ្ចុះតម្លៃលើការទូទាត់តាមប័ណ្ណឥណពន្ធ ឬឥណទានរបស់ Visa, Unionpay, និង Mastercard ក៏ដូចជាបញ្ចុះតម្លៃទៅលើការជាវលេខគណនីពិសេស និងឧបករណ៍ETC-OBUផងដែរ។
បន្ថែមពីលើនេះទៅទៀត លោកអ្នកអាចស្នើសុំឥណទានផ្ទះ ឥណទានផ្ទាល់ខ្លួនដែលមានទ្រព្យធានា ឥណទានផ្ទាល់ខ្លួនសម្រាប់មន្ត្រីរាជការ ឥណទានយានយន្ត ឬឥណទានផ្សេងៗទៀតក្នុងអំឡុងពេលប្រូម៉ូសិនដើម្បីទទួលបានបញ្ចុះតម្លៃសេវាឥណទានរហូតដល់ ៥០% ជាមួយនឹងអត្រាការប្រាក់ទាប ក៏ដូចជាការទទួលបានគូប៉ុងសម្រាប់ការការពារចំពោះឥណទានផ្ទះ។
សម្រាប់ព័ត៌មានបន្ថែម លោក លោកស្រី អញ្ជើញមកកាន់សាខាណាមួយរបស់ធនាគារ កាណាឌីយ៉ា ដែលមាននៅគ្រប់ខេត្ត រាជធានី ទូទាំងប្រទេស ឬអាចទាក់ទងមកកាន់លេខ ០២៣ ៨៦៨ ២២២។
អំពីធនាគារ កាណាឌីយ៉ា
ធនាគារ កាណាឌីយ៉ា គឺជាធនាគារពាណិជ្ជ ដ៏ឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា តាំងពីឆ្នាំ១៩៩១។ ធនាគារ កាណាឌីយ៉ា ត្រូវបានទទួលស្គាល់ឧត្តមភាពពីសំណាក់អតិថិជនជាតិ និងអន្តរជាតិ ក៏ដូចជាឈ្នះពានរង្វាន់ពីថ្នាក់តំបន់ និងអន្តរជាតិជាច្រើនក្នុងឆ្នាំ២០២៣ដូចជា “ធនាគារក្នុងស្រុកឆ្នើមបំផុត” ពីស្ថាប័ន International Finance “ធនាគារឆ្នើមបំផុតសម្រាប់សហគ្រាសធុនតូច និងមធ្យម” ពីស្ថាប័ន The Digital Banker “ធនាគារឆ្នើមបំផុតសម្រាប់សាជីវកម្ម” ពីស្ថាប័ន Asiamoney “ធនាគារឆ្នើមបំផុតសម្រាប់រូបវន្តបុគ្គល” ពីស្ថាប័ន The Asian Banker ក៏ដូចជារង្វាន់ ពានរង្វាន់ឧត្តមភាពបច្ចេកវិទ្យាកម្ពុជា សម្រាប់ធនាគារឌីជីថល ពីស្ថាប័ន Asian Business Review។
គិតត្រឹមឆ្នាំ២០២៣ ធនាគារ កាណាឌីយ៉ា មានសាខាចំនួន៦៨ ទូទាំង២៥ខេត្តក្រុង ព្រមទាំងឧបករណ៍ឌីជីថលនិងធនាគារស្វ័យប្រវត្តិ ជាង៤៥០កន្លែង ទូទាំងប្រទេស។ ដើម្បីទទួលបានព័ត៌មានបន្ថែម សូមទាក់ទងទៅកាន់លេខទូរស័ព្ទ ០២៣ ៨៦៨ ២២២ ឬចូលទៅកាន់គេហទំព័រ: www.canadiabank.com.kh