
ភ្នំពេញ៖ បើតាមរបាយការណ៍ស្ថិតិទេសចរណ៍ រយៈពេល០៣ថ្ងៃ នៃថ្ងៃពិធីបុណ្យឆ្លងឆ្នាំសកល ចាប់ពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣ ដល់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ ភ្ញៀវទេសចរសរុបចំនួន ៣.២៨៥.៨៦៨ នាក់ បានចេញដើរកម្សាន្តនៅទូទាំងប្រទេសកម្ពុជា ហើយក្នុងនោះ ទេសចរជាតិមានចំនួន៣.២២៧.១៤៦ នាក់ និងទេសចរបរទេសចំនួន ៥៨.៧២២ នាក់។ នេះបើតាមរបាយការណ៍ដែលផ្ដល់មកកាន់ស៊ីស៊ីថាមស៍ដោយលោក តុប សុភ័ក្រ អ្នកនាំពាក្យក្រសួងទេសចរណ៍។
បើតាមរបាយការណ៍ ពរាជធានី ខេត្តដែលទទួលបានទេសចរច្រើនជាងគេមានចំនួន០៥ដូចជា៖ រាជធានីភ្នំពេញ(ទេសចរជាតិ ៥៨៥.១៨៤ នាក់ និង ទេសចរបរទេស ២៥.១៧២ នាក់), ព្រះសីហនុ(ទេសចរជាតិ ៤៦៤.១០០ នាក់ និង ទេសចរបរទេស ៨.៥៩៧ នាក់), កំពត(ទេសចរជាតិ៤២២.៥៦២ នាក់ និង ទេសចរបរទេស ៖ ៤.៩៣៣ នាក់), សៀមរាប(ទេសចរជាតិ ៣៦៥.០០០ នាក់ និង ទេសចរបរទេស ១២.២១៩ នាក់), បាត់ដំបង(ទេសចរជាតិ ៣៤៥.៥២៣ នាក់ និង ទេសចរបរទេស ៨១០ នាក់)៕

