Cctime 6monthsfree desktop
Cc times  web banner kh (2)

២០២៣៖CDCអនុម័ត«គម្រោងវិនិយោគ»បាន២៦៨ក្នុងទុនសរុបជិត៤,៩ពាន់លានដុល្លារ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ នៅរយៈពេលពេញមួយឆ្នាំ២០២៣កន្លងទៅនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងថ្មីចំនួន ២៤៧ និង គម្រោងពង្រីកផលិតកម្មចំនួន ២១ ហើយក្នុងនោះគម្រោងវិនិយោគចំនួន ៧១ ត្រូវបានបណ្តាក់ទុនវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស។ គម្រោងទាំងនេះមានទុនវិនិយោគសរុបប្រមាណជិត ៤,៩ ពាន់លានដុល្លារអាម៉េរិក និង អាចបង្កើតការងារបានប្រមាណ ៣០៧,០០០កន្លែង។ នេះបើតាមរបាយការណ៍​របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

យោងតាមរបាយការណ៍ ចំនួនគម្រោងវិនិយោគក្នុងវិស័យឧស្សាហកម្មបានចូលរួមចំណែកដល់ទៅប្រមាណ ៩២% នៃចំនួនគម្រោងវិនិយោគសរុប ខណៈទុនវិនិយោគប្រមាណ ៤៦% បានមកពីវិស័យនេះ។ ដោយឡែក វិស័យហេដ្ឋារ​ចនាសម្ព័ន្ធនិងផ្សេងៗមានតែប្រមាណ ២,៦% នៃចំនួនគម្រោងវិនិយោគសរុប បានចូលរួមចំណែកដល់ទៅប្រមាណ ៤៤% នៃទុនវិនិយោគសរុប ។ រំហូរទុនវិនិយោគឯកជននៅឆ្នាំ២០២៣ មានការកើនឡើងគួរឱ្យកត់សម្គាល់ ក្នុងរង្វង់ប្រមាណ ២២% ធៀបនឹងឆ្នាំ២០២២ ។

បើតាមរបាយការណ៍ គម្រោងវិនិយោគលេចធ្លោប្រចាំឆ្នាំ២០២៣មានដូចជា៖ ការវិនិយោគលើវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម, វិស័យឧស្សាហកម្ម, វិស័យទេសចរណ៍ និង វិស័យហេដ្ឋារចនាសម្ព័ន្ធ និងផ្សេងៗទៀត។

គួរបញ្ជាក់ថា រំហូរទុនវិនិយោគក្នុងឆ្នាំ២០២៣ ភាគច្រើនមានប្រភពមកពី្រទេសចិន និងក្នុងស្រុក ដោយបានរួមចំណែកជិត៩០% នៃទុនវិនិយោគសរុប។ គម្រោងវិនិយោគភាគច្រើនមានទីតាំងស្ថិតនៅក្នុង ខេត្តកំពង់ស្ពឺ នៅរាជធានីភ្នំពេញ ខេត្តកណ្ដាល និងតាកែវ និង នៅតាមបណ្ដាខេត្តដែលមានការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស គឺខេត្តស្វាយរៀង និង ខេត្តព្រះសីហនុ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង