Img 1426
Swift cc time

គ្លីនិកអេចប៊ីប៊ី វះកាត់«ក្លនលូន ឬពងទក» ដល់កុមារដោយឥតគិតថ្លៃ

សង្គម
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ មន្ទីរពហុព្យាបាល និងសម្ភព អេច ប៊ី ប៊ី ភ្នំពេញ ផ្ដល់ការវះកាត់ក្លនលូន (ពងទក) ដល់កុមារដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី១៩-២០ ខែមីនា ឆ្នាំ២០២៤ ខាងមុខនេះ។ កាលបរិច្ឆេទផុតកំណត់ទទួលពាក្យចុះឈ្មោះថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤។

គ្លីនិក អេចប៊ីប៊ី ភ្នំពេញ នឹងរៀបចំកម្មវិធីវះកាត់ក្លនលូន (ពងទក) ដល់កុមារដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី១៩-២០ ខែមីនា ឆ្នាំ២០២៤។ អាណាព្យាបាលដែលមានកូនមានបញ្ហាក្លនលូន (ពងទក) សូមកទទួលការវះកាត់នៅគ្លីនិកផ្ទាល់ ដោយចុះឈ្មោះតាមលេខទូរស័ព្ទ ឬតេលេក្រាម 0973451302។ កាលបរិច្ឆេទផុតកំណត់ទទួលពាក្យចុះឈ្មោះថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤។

សូមជម្រាបថា ជំងឺក្លនលូន ឬពងទក ជាការយាធ្លាក់ពីកំណើត នៃស្រោមគ្របពោះ ដែលបណ្ដាលឱ្យផ្នែកមួយនៃពោះវៀនលូនចេញ ហើយបង្កើតបានជាដុំពកមួយនៅក្រោមស្បែក៕


Khcct banner

អត្ថបទទាក់ទង