
ខេត្តព្រះសីហនុ- រដ្ឋមន្រ្តីក្រសួងសុខាភិបាលកម្ពុជា ឯកឧត្តមម៉ម ប៊ុនហេង នៅថ្ងៃទី៣ កុម្ភៈនេះ មានប្រសាន៍ថា រហូតដល់ពេលនេះ (០៣កុម្ភៈ២០២០) មិនមានពលរដ្ឋកម្ពុជាឆ្លងករណីមេរោគកូរ៉ូណាថ្មីនោះទេ គឺមានតែជនជាតិចិនមួយរូបនៅខេត្តព្រះសីហនុដែលមានផ្ទុកមេរោគនេះ។
បើតាមឯកឧត្តមរដ្ឋមន្ត្រី អ្នកជំងឺផ្ទុកមេរោគកូរ៉ូណា ជនជាតិចិនម្នាក់ នៅខេត្តព្រះសីហនុ មានសុខភាពល្អប្រសើរជាធម្មតា មិនហើយអ្នកជំងឺកំពុងបន្តទទួលការព្យាបាលថែទាំ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ មិនទាន់បានចាកចេញពីមន្ទីរពេទ្យទេ។គិតត្រឹមថ្ងៃត្រង់ថ្ងៃ៣កុម្ភៈនេះ បុរសអ្នកជម្ងឺជនជាតិចិនរូបនោះ កំពុងស្ថិតនៅក្នុងមន្ទីរពេទ្យនៅឡើយ។