681 ezgif.com resize
Swift cc time

គ្រឹះស្ថានអង្គររកចំណូលបានជាង៣៧លានដុល្លារពីការលក់បណ្ណទស្សនាអង្គរក្នុងឆ្នាំ២០២៣

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

សៀមរាប៖ ក្នុងរយៈពេល ១២ខែ នៃឆ្នាំ២០២៣ គ្រឹះស្ថានអង្គរអាចរកចំណូលបានចំនួន ៣៧ ១៩៨ ៩៨៨ ដុល្លារអាម៉េរិក ពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ខណៈភ្ញៀវទេសចរដែលចូលទស្សនាមានសរុបចំនួន៧៩៨ ០៦៩នាក់ កើនឡើង១៧៧,៦៣% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។

បើតាមរបាយការណ៍ ចំណូលដែលគ្រឹះស្ថានអង្គររកបានក្នុងរយៈពេល១ឆ្នាំពេញនៃឆ្នាំ២០២៣នេះ មានការកើនឡើង ២២២,៦៨% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ ដោយឡែក សម្រាប់ខែធ្នូឆ្នាំ២០២៣ មានភ្ញៀវទេសចរចំនួន៩៨ ០៧៣នាក់ បានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ដែលគិតជាសាច់ប្រាក់មានចំនួន ៤ ៦៥២ ១៤១ដុល្លារអាម៉េរិក កើនឡើង៨៤,៩៥% ធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២៕

Khcct banner

អត្ថបទទាក់ទង