Cctime 6monthsfree desktop
Cc times  web banner kh (2)

ជើងហោះហើរត្រង់ភ្នំពេញ⇌ឆុងឈីង នឹងហោះហើរជាលើកដំបូងនៅថ្ងៃទី៦មករាខាងមុខ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែរវ៉េរបានចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងសហប្រតិបត្តិការដាក់ដំណើរការផ្លូវហោះហើរភ្នំពេញ⇌ឆុងឈីង។ ជើងហោះហើរត្រង់ទៅមករវាងទីក្រុងភ្នំពេញប្រទេសកម្ពុជា និងទីក្រុងឆុងឈីងប្រទេសចិន នឹងចាប់ផ្តើមដំណើរការជាលើកដំបូងនៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៤ខាងមុខនេះ។ ជើងហោះហើរភ្នំពេញ⇌ឆុងឈីង នឹងធ្វើការហោះហើររៀងរាល់ថ្ងៃច័ន្ទ និងថ្ងៃសៅរ៍។

ជើងហោះហើរនេះ នឹងចាកចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនៅម៉ោង ១៨និង១០នាទី ហើយមកដល់អាកាសយានដ្ឋានអន្តរជាតិ Chongqing Jianbei នៅម៉ោង ២២និង៣០នាទី។ ក្នុងនោះដែរ Chongqing នឹងចេញដំណើរពីអាកាសយានដ្ឋានខ្លួននៅម៉ោង ២៣:៣០នាទី ហើយមកដល់ភ្នំពេញនៅម៉ោង ១:៥៥ នាទីនៃថ្ងៃបន្ទាប់។ ជើងហោះហើរភ្នំពេញ⇌ឆុងឈីង គឺជាផ្លូវហោះហើរត្រង់ទីពីររបស់ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែរវ៉េរដែលហោះហើរទៅកាន់ភាគនិរតីនៃប្រទេសចិន។

នៅក្នុងសន្និសីទសារព័ត៌មាននៃការបើកដំណើរការជើងហោះហើរត្រង់ភ្នំពេញ⇌ឆុងឈីង នាថ្ងៃទី២៩ធ្នូនេះ តំណាងសហសេវិកទាំងអស់នៅ South Asia Youth co.,ltd បានលើកឡើងថា ជើងហោះហើរនេះ នឹងផ្តល់ជម្រើសកាន់តែច្រើនសម្រាប់អ្នកដំណើរនៃខេត្តស៊ីឈួន និងឆុងឈីង។ វានឹងធ្វើឱ្យប្រជាជនរវាងកម្ពុជា-ចិន មានការផ្លាស់ប្តូរកាន់តែជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការអាជីវកម្ម ព្រមទាំងកសាងស្ពានថ្មីមួយសម្រាប់ការអភិវឌ្ឍន៍គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវថ្មី។

ទន្ទឹមនឹងនេះ តំណាងសភាពាណិជ្ជកម្មខេត្តស៊ីឈួន-ឆុងឈីង ជឿជាក់ថា សមិទ្ធិផលថ្មីនៃការហោះហើរនេះ នឹងធ្វើឱ្យភ្ញៀវទេសចរ និងវិនិយោគិនចិន ជាច្រើនហោះហើរមកកម្សាន្តនៅកម្ពុជា ក៏ដូចជាដើម្បីធ្វើការវិនិយោគនៅកម្ពុជាកាន់តែច្រើនផងដែរ។ ជាងនេះទៀត វាក៏ជួយជំរុញការផ្លាស់ប្តូរវប្បធម៌រវាងចិននិងកម្ពុជា និងជំរុញការកសាងសហគមន៍រួមកម្ពុជា-ចិនក្នុងយុគសម័យថ្មី។

គួរបញ្ជាក់ថា ជើងហោះហើរភ្នំពេញ⇌ឆុងឈីង គឺជាផ្លូវហោះហើរត្រង់ទីពីររបស់ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែរវ៉េរដែលហោះហើរទៅកាន់ភាគនិរតីនៃប្រទេសចិន បន្ទាប់ពីភ្នំពេញ⇌ឆឹងទូ។ ការបើកផ្លូវហោះហើរថ្មីនេះ ត្រូវបានរំពឹងទុកថានឹងផ្តល់ជម្រើសទិសដៅហោះហើរកាន់តែច្រើនសម្រាប់អ្នកដំណើរហោះហើររវាងប្រទេសចិន និងកម្ពុជា៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង