Cctime 6monthsfree desktop
Cc times  web banner kh (2)

ក្រសួងពាណិជ្ជកម្មប្រមូលចំណូលបានជាង១៣លានដុល្លារក្នុងរយៈពេល១១ខែឆ្នាំ២០២៣

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា នៅរយៈពេល១១ ខែឆ្នាំ២០២៣នេះ ក្រសួងប្រមូលចំណូលបាន ៥៣ ៥៧៨.១លានរៀល ស្មើនឹងប្រមាណ ១៣លានដុល្លារ។ ចំណូលដែលក្រសួងពាណិជ្ជកម្មសម្រេចបាននេះស្មើនឹង ១០២.៩ភាគរយនៃច្បាប់ថវិកាឆ្នាំ ២០២៣ ដែលមានចំនួន ៥២ ៤៨២លានរៀល។ នេះបើយោងតាមរបាយការណ៍បូកសរុបលទ្ធផលការងារពាណិជ្ជកម្ម ឆ្នាំ២០២៣ និងទិសដៅការងារពាណិជ្ជកម្ម ឆ្នាំ២០២៤ របស់ក្រសួងពាណិជ្ជកម្ម។

បើតាមរបាយការណ៍ ប្រភពចំណូលសំខាន់ៗ របស់ក្រសួងពាណិជ្ជកម្មរួមមាន៖ ការផ្តល់វិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញមានជាង ២៦ ៥១៣ លានរៀល, ការចុះបញ្ជីពាណិជ្ជកម្ម និងសេវាពាក់ព័ន្ធផ្សេងៗមានជាង ១៥ ៣៨១ លានរៀល, ការចុះបញ្ជីម៉ាក និងសេវាពាក់ព័ន្ធផ្សេងៗមានជាង ៨ ៤៣៩លានរៀល, សេវាទាក់ទងនឹងកិច្ចការពិព័រណ៍មានជាង ១០៨លានរៀល, ការផាកពិន័យ និងសេវាផ្សេងៗរបស់អគ្គនាយកដ្ឋាន កបប មានជាង ១ ៦៩១លានរៀល, និងបានពីថ្លៃឈ្នួលអចលនទ្រព្យចំនួន ១ ១១២ លានរៀល

ទន្ទឹមនឹងនេះ ក្រសួងពាណិជ្ជកម្មក៏បានបញ្ជាក់ពីកាចំណាយរបស់ក្រសួងនៅរយៈពេល ១១ខែ ឆ្នាំ២០២៣មានចំនួន ៩០ ៤៦៩.៨លានរៀល ស្មើនឹងប្រមាណ ២២លានដុល្លារ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង