
ព្រះសីហនុ៖ នាវាទេសចរណ៍បរទេសមួយគ្រឿង មានឈ្មោះ VASCO DA GAMA បាននាំភ្ញៀវទេសចរចម្រុះជាតិសាសន៍ជាង ៦០០នាក់ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីធ្វើទស្សនកិច្ចនៅកម្ពុជា នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ ។
នាវាទេសចរណ៍បរទេសមានឈ្មោះ VASCO DA GAMA មានសញ្ជាតិ PORTUGAH (ពុយទុយហ្គាល់) មានបណ្តោយ ២១៩,៤ម៉ែត្រ ទទឹង ៣០,៨០ម៉ែត្របានធ្វើដំណើរចាកចេញពីប្រទេសថៃ ចូលសុំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កាលពីវេលាម៉ោង៧ និង២៥នាទីព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣។ នាវានេះមានគម្រោងចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅវេលាម៉ោង២១ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ ឆ្ពោះទៅកាន់ប្រទេសវៀតណាម ។ ភ្ញៀវទេសចរដែលធ្វើដំណើរតាមនាវា VASCO DA GAMA មានចំនួន ៦១៩នាក់ ស្រីចំនួន ៣៣៨នាក់ មាន ១៧សញ្ជាតិផ្សេងគ្នា និងមាននាវិកសរុបចំនួន ៤៩១នាក់ ស្រី ៩០នាក់ មាន ៣៦សញ្ជាតិ ។
គួរបញ្ជាក់ថា នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ខាងមុខនេះ ខេត្តព្រះសីហនុ ត្រៀមទទួលនាវាទេសចរណ៍ Waster dam ដែលនឹងនាំភ្ញៀវទេសចរបរទេសចម្រុះជាតិសាសន៍ប្រមាណ ៤ ០០០នាក់ ចូលចតធ្វើទស្សនកិច្ចនៅកម្ពុជា ដែលជាការដឹងគុណ និងថ្លែងអំណគុណដែលរាជរដ្ឋាភិបាលកម្ពុជា អនុញ្ញាតឱ្យនាវាបានចូលចតកាលពីអំឡុងនៃជំងឺរាតត្បាតកូវីដ-១៩ ដែលមានប្រទេសចំនួន៥ មិនអនុញ្ញាតឱ្យនាវា Waster dam ចូលចត ដោយសារភ័យខ្លាចឆ្លងជំងឺកូវីដ-១៩ ៕