Cctimesw1140xh150cm copy

ក្រសួងព័ត៌មាននឹងរៀបចំមហោស្រពតន្ត្រី និងចម្រៀងកុមារ ដើម្បីបណ្តុះភាពក្លាហានលើកុមារនៅកម្ពុជា

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ ក្រសួងព័ត៌មាន នៅថ្ងៃទី ២៥ ធ្នូ បានដឹកនាំកិច្ចប្រជុំគ្រោងរៀបចំមហោស្រពតន្ត្រីនិងចម្រៀងកុមារឡើងវិញ ក្នុងគោលបំណងអប់រំបណ្តុះគំនិត និងសីលធម៌សម្រាប់កុមារកម្ពុជា ជាពិសេសដើម្បីលើកកម្ពស់សិទ្ធិរបស់កុមារ លុបបំបាត់អំពើកេងប្រវ័ញ្ចលើកុមារ លុបបំបាត់ការសេពគ្រឿងញៀន បញ្ជ្រាបការយល់ដឹងអំពីសុវត្ថិភាពចរាចរណ៍។

លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មការរៀបចំមហោស្រព បានជំរុញឱ្យមានការផ្សព្វផ្សាយឲ្យបានទូលំទូលាយ ដើម្បីទាក់ទាញការចូលរួមពីសាធារណជន បណ្តាអង្គការជាតិ-អន្តរជាតិ និងដៃគូឧបត្ថម្ភ ព្រោះវាជាការលើកទឹកចិត្តកុមារកម្ពុជាក្នុងការបង្ហាញសមត្ថភាពពិតរបស់ខ្លួន ដោយភាពក្លាហាន ទេពកោសល្យ និងស្នាដៃ សម្រាប់ផ្តល់ជាគំរូល្អដល់កុមារដទៃទៀត។

រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានបញ្ជាក់ថា រាល់ការបញ្ចេញសមត្ថភាពច្រៀង និងសម្តែងសម្រាប់ការប្រកួតយកជ័យលាភី ត្រូវភ្ជាប់ភ្ជាប់ជាមួយអត្ថន័យ និងគោលបំណងអប់រំ ការបណ្តុះគំនិតនិងសីលធម៌ល្អសម្រាប់កុមារ ជាពិសេសការលើកកម្ពស់សិទ្ធិរបស់កុមារ ការលុបបំបាត់អំពើកេងប្រវ័ញ្ចលើកុមារ ការលុបបំបាត់ការសេពគ្រឿងញៀន ការយល់ដឹងអំពីសុវត្ថិភាពចរាចរណ៍។

គួរបញ្ជាក់ថា ការប្រឡងតន្ត្រីនិងចម្រៀងកុមារ បានប្រារព្ធធ្វើឡើងតាំងពីពាក់កណ្តាលទសវត្សរ៍ឆ្នាំ១៩៨០ ដោយទូរទស្សន៍ជាតិកម្ពុជា។ ក្រោយមក មហោស្រពតន្ត្រីនិងចម្រៀងកុមារ ត្រូវបានរៀបចំដោយក្រសួងព័ត៌មាន និងក្នុងក្របខ័ណ្ឌនៃការសហការជាមួយក្រសួងពាក់ព័ន្ធ អង្គការមិនមែនរដ្ឋាភិបាល និងវិស័យឯកជននានា៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង