Cctime 6monthsfree desktop
Cc times  web banner kh (2)

ផ្សារទំនើបធំៗមួយចំនួនទទួលទិញ«ផលិតផល»ពីកសិករនៃអាជីវកម្មខ្នាតតូច

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ផ្សារទំនើបធំៗមួយចំនួនដូចជា ផ្សារម៉ាក្រូ ផ្សារអាហារសុវត្ថិភាពខេ.ស៊ី.ស៊ី.វី ផ្សារក្រុមហ៊ុន Yamato Green និង ទីផ្សារកសិផលដទៃទៀត បានទទួលទិញ«ផលិតផល»របស់ក្រុមកសិករនៃអាជីវកម្មខ្នាតតូច (AIMS) រួមមាន មាន់ស្រែ ដំឡូងមី បន្លែ ស្រូវ និងសូតឆៅ។

បើតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម ក្រសួងបានអនុវត្តគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) ដោយសម្រេចបានការចងក្រងជាចង្កោមអាជីវកម្មចំនួន ៧៩៨ ចង្កោម ក្រុមកសិករផលិតមានចំនួន ១៩០៨ ក្រុម ដែលមានសមាជិកសរុបចំនួន ៧៨ ២៧៦ គ្រួសារ ដែលផលិត មាន់ស្រែ ដំឡូងមី បន្លែ ស្រូវ និងសូតឆៅ។ ជាលទ្ធផលមានទីផ្សារធំៗមួយចំនួនដូចជាផ្សារម៉ា ផ្សារអាហារសុវត្ថិភាពខេ.ស៊ី.ស៊ី.វី ផ្សារក្រុមហ៊ុនYamato Green និងទីផ្សារកសិផលដទៃទៀតបានទទួលទិញផលិតផលរបស់ក្រុមកសិករទាំងនោះ។

ក្រសួងពាណិជ្ជកម្ម ដើម្បីជួយជំរុញសេដ្ឋកិច្ចមូលដ្ឋានបន្ថែមទៀត ក្រសួងពាណិជ្ជកម្ម បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រុមហ៊ុន ស៊ីភី ខេមបូឌា ដើម្បីជួយប្រមូលទិញពោតក្រហមប្រមាណ ២៥ម៉ឺនតោន ដំឡូងមី ១៥ម៉ឺនតោន ស្រូវ ២ម៉ឺនតោន កន្ទក់ ៥ម៉ឺនតោន និងកល្ហុងអង្ករ ១០ម៉ឺនតោន ក្នុងមួយឆ្នាំ ពីប្រជាកសិករ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង