Cctime 6monthsfree desktop
Cc times  web banner kh (2)

កម្ពុជា-ជប៉ុនសិក្សាពីការបង្កើត«តំបន់សេដ្ឋកិច្ចពិសេស»រួមគ្នាដើម្បីទាក់ទាញវិនិយោគជប៉ុន

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
​ទូ​កុងតឺន័រ​នៅ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​។ 

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា និងជប៉ុន មានគម្រោងធំរួមគ្នាក្នុងការបង្កើត តំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ជប៉ុន (Cambodia-Japan Special Economic Zone) ដែលជាតំបន់សេដ្ឋកិច្ចពិសេសមួយ បង្កើតឡើងដើម្បីជំរុញលើកទឹកចិត្តបណ្តាវិនិយោគិនជប៉ុន ងាកមកវិនិយោគនៅកម្ពុជាឱ្យបានច្រើន។នេះបើយោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

បើយោងតាមប្រភពដដែល បច្ចុប្បន្ននេះរាជរដ្ឋាភិបាលកម្ពុជា និងជប៉ុនជជែកពិភាក្សាគ្នាលើគម្រោងធំៗចំនួន២ក្នុងនោះមានជាអាទិ៍៖ (១) ការពង្រីកវិសាលភាពកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឱ្យក្លាយទៅជាកំពង់ផែប្រចាំតំបន់ (The Regional Port) និង (២) គម្រោងសិក្សានិងរៀបចំបង្កើតតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ជប៉ុន (Cambodia-Japan Special Economic Zone)។

បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ជប៉ុននេះ គឺរៀបចំឡើងឱ្យក្លាយទៅជាតំបន់សេដ្ឋកិច្ចពិសេសមួយ ដើម្បីជំរុញលើកទឹកចិត្តបណ្តាវិនិយោគិនជប៉ុន ងាកមកវិនិយោគនៅកម្ពុជាឱ្យបានច្រើន។ជាមួយគ្នានោះ ភាគីទាំងពីរ បានជជែកគ្នាពីផែនការមេគ្រប់ជ្រុងជ្រោយស្តីពី ប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និង ភស្តុភារកម្មកម្ពុជាដែល ផែនការមេមួយនេះ ត្រូវបានរៀបចំឡើងដោយការធ្វើសំយោគបញ្ចូលគ្នានូវផែនការមេសំខាន់ៗចំនួន០៧ ដើម្បីឱ្យមានលក្ខណៈស៊ីសង្វាក់ប្រទាក់ក្រឡាគ្នា សម្រួលដល់ការដឹកជញ្ជូនទំនិញ-អ្នកដំណើរ-សេវា ទាំងក្របខណ្ឌក្នុងប្រទេស ក្នុងតំបន់ និងពិភពលោក៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង