
ភ្នំពេញ៖ នៅក្នុងឆ្នាំ២០២៣នេះ មានសហគ្រាស/ក្រុមហ៊ុន បានចំនួន ១០ ៧៣២ ក្រុមហ៊ុន បានចុះបញ្ជីពាណិជ្ជកម្ម និង បញ្ជីម៉ាក នៅក្រសួងពាណិជ្ជកម្ម ហើយក្រសួងបានផ្តល់លិខិតអនុញ្ញាត ឬ អាជ្ញាបណ្ណធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក បានចំនួន ១០៤ ក្រុមហ៊ុន ចុះបញ្ជីម៉ាកតាមប្រព័ន្ធជាតិ បានចំនួន ៤ ១៤៥ ម៉ាក និងតាមប្រព័ន្ធអន្តរជាតិ ចំនួន ៣ ៧២៤ ម៉ាក។នេះបើយោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម។
យោងតាមរបាយការណ៍ ក្នុងការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ចំនួន ៣ម៉ាក គឺ អំបិលកំពតកែប” “ទឹកត្រីកំពតកែប” និង“បង្កង តាកែវ” និង ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញអន្តរជាតិ ចំនួន ២៣ម៉ាក “ចុះបញ្ជីម៉ាកសមូហភាព ចំនួន ៣ ម៉ាក គឺ“ដូងខ្ទះបាត់ដំបង” “នំបញ្ចុកសៀមរាប” និង “ក្រូចថ្លុងកោះពីរ” ៣. ការតាក់តែងលិខិតបទដ្ឋានគតិយុត្ត។
បើតាមការក្រសួងពាណិជ្ជកម្ម ក្នុងឆ្នាំ២០២៣នេះ ដើម្បីទ្រទ្រង់វិស័យពាណិជ្ជកម្មក្នុងប្រទេស និងពាណិជ្ជកម្មអន្ដរជាតិ ព្រមទាំងទាក់ ទាញវិនិយោគ តាមរយៈការបង្កើតបរិស្ថានធុរកិច្ចប្រកបដោយភាពជឿទុកចិត្ត និងតម្លាភាព ក្រសួង ពាណិជ្ជកម្មបានកសាងលិខិតបទដ្ឋានគតិយុត្តមួយចំនួន។
ច្បាប់ទាំងអស់នោះមានជាអាទិ៍៖ ច្បាប់ស្តីពីវិធានដើមកំណើតទំនិញ, ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់, ច្បាប់ស្តីពីការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក, ច្បាប់ស្តីពី ការប្រកួតប្រជែង,ច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហា ច្បាប់ស្តីពីឧបាស្រ័យពាណិជ្ជកម្ម ច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម ព្រមទាំងលិខិតបទដ្ឋានគតិយុត្តនានា៕