Cctime 6monthsfree desktop
Cc times  web banner kh (2)

ទីផ្សារ RCEPជួយជំរុញ«ទំហំពាណិជ្ជកម្ម»កម្ពុជាបានជាង៦០ភាគរយ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
​ទូ​កុងតឺន័រ​នៅ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​។ 

ភ្នំពេញ៖ទំហំពាណិជ្ជកម្មអន្ដរជាតិរបស់កម្ពុជា ក្នុងរយៈពេល១១ខែ ឆ្នាំ២០២៣ សម្រេចបានប្រមាណ៤៤ ពាន់ លាន ដុល្លារអាម៉េរិក ក្នុងនោះការនាំចេញមានចំនួនប្រមាណ ២១ ពាន់លានដុល្លារអាម៉េរិក កើនឡើង ៤,០៨% និង ការនាំចូលមានចំនួនប្រមាណ ២២ ពាន់លានដុល្លារអាមេរិកថយចុះ ២០% ធៀប នឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។នេះបើយោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មកម្ពុជា។

យោងតាមរបាយការណ៍ ក្នុងនោះទំហំពាណិជ្ជកម្មរបស់កម្ពុជាជាមួយនឹងបណ្តាប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងភាពជាដៃគូ សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) មានចំនួនប្រមាណ ២៧ ពាន់លានដុល្លារអាម៉េរិក។ទីផ្សារ RCEP គឺជាទីផ្សារសំខាន់មួយសម្រាប់កម្ពុជា ដែលមានចំណែក ប្រមាណ ៦១,០៦% នៃទំហំពាណិជ្ជកម្មសរុបរបស់កម្ពុជា។

ក្រៅពីទីផ្សារកិច្ចព្រមព្រៀងRCEP កម្ពុជាមានទីផ្សារសំខាន់ៗដែលទ្រទ្រង់នៃការនាំចេញរបស់កម្ពុជារួមមាន៖ ទីផ្សារសហរដ្ឋអាម៉េរិក កាណាដា, សហភាពអឺរ៉ុប, អាស៊ាន, ជប៉ុន, សាធារណរដ្ឋប្រជាមានិតចិន (រួមទាំងហុងកុង ), កូរ៉េ, ចក្រភព អង់គ្លេស, អូស្ត្រាលី, នូវែលហ្សេឡង់, និងអារ៉ាប់រួម។

គួរបញ្ជាក់ថា កិច្ចព្រមព្រៀង RCEP បានចូលជាធរមាន នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២១  បានក្លាយជាកម្លាំងចលករដ៏សំខាន់ ក្នុងការជំរុញកំណើនពាណិជ្ជកម្ម ទំនិញ សេវាកម្ម និងវិនិយោគ កាន់តែធំជាងមុន ជាពិសេសផ្តល់ទីផ្សារបន្ថែមលើមុខទំនិញថ្មី ចំនួនរាប់រយមុខបន្ថែមទៀត សម្រាប់ការនាំចេញពីកម្ពុជា។ទីផ្សារ RCEP មានការចូលរួមប្រទេសចំនួន១៥រួមមាន៖ ប្រទេសជាសមាជិកអាស៊ានទាំង១០ និងដៃគូពាណិជ្ជកម្មសេរី ចំនួន៥ទៀត មានអូស្ត្រាលី ចិន ជប៉ុន កូរ៉េខាងត្បូង និងណូវែលហ្សេឡង់។ 

ក្នុងឆ្នាំ២០២២ RCEP បានផ្ដល់ឲ្យកម្ពុជា នូវសារៈសំខាន់ ដែលជាការកត់សម្គាល់ នៅក្នុងពេញមួយឆ្នាំ២០២២ គឺមានកំណើន បើគិតអំពីទំហំពាណិជ្ជកម្ម ជាមួយនឹងប្រទេស RCEP មានចំនួន ៣១,០៣១លានដុល្លារ កើនឡើង៤% និងការនាំចេញ មានចំនួន ៦,៣៤៤លានដុល្លារ កើនឡើង៧%៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង