681 ezgif.com resize
Swift cc time

បុគ្គលិកធនាគារ អេស៊ីលីដា ចូលរួម«បរិច្ចាគឈាម»រួមចំណែកសកម្មភាពសង្គមនិងមនុស្សធម៌

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ បុគ្គលិកគ្រប់លំដាប់ថ្នាក់របស់ ធនាគារ អេស៊ីលីដា ប្រមាណជិត ២០០នាក់ មកពីការិយាល័យកណ្តាល និង សាខាជុំវិញរាជធានីភ្នំពេញ និងមកពីតាមបណ្តាសាខាខេត្ត សរុបចំនួន ៤១០នាក់ នៅថ្ងៃទី ២២ ធ្នូនេះ បានចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដើម្បីជួយសង្គ្រោះជនរងគ្រោះ និង អ្នកជំងឺដែលត្រូវការឈាម។នេះជាលើកទី៧ហើយដែលធនាគារ អេស៊ីលីដា រៀបចំពិធីផ្តល់ឈាម ដើម្បីរួមចំណែកក្នុងសកម្មភាពសង្គម និង មនុស្សធម៌។

កម្មវិធីផ្តល់ឈាមលើកទី៧របស់ ធនាគារ អេស៊ីលីដា មានកម្មករនិយោជិត គ្រប់លំដាប់ថ្នាក់ នៅការិយាល័យកណ្តាល និង សាខាជុំវិញរាជធានីភ្នំពេញ សរុបចំនួន ១៧៨នាក់ ដោយក្នុងនោះស្ត្រីមានចំនួន ៦៩នាក់ ។ដោយឡែក សម្រាប់កម្មករនិយោជិត ធនាគារ អេស៊ីលីដា នៅតាមបណ្តាសាខាខេត្ត សរុបចំនួន ៤១០នាក់ ក្នុងនោះស្រ្តីមានចំនួន ៩៣នាក់ ក៏បានចូលរួមបរិច្ចាគឈាមនៅតាមមន្ទីរពេទ្យបង្អែកនៃខេត្តនីមួយៗផងដែរ។នេះបើយោងតាមរបាយការណ៍របស់ធនាគារ អេស៊ីលីដា។

លោក លី ថៃ អនុប្រធាននាយកប្រតិបត្តិ និងជាគណៈប្រធាននាយកប្រតិបត្តិអភិបាលកិច្ច បានមានប្រសាសន៍ថា ការបរិច្ចាគឈាមពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការជួយសង្គ្រោះជនរងគ្រោះ និងអ្នកជំងឺដែលត្រូវការឈាម ដើម្បីព្យាបាលជំងឺ។ ម្យ៉ាងវិញទៀត ការចូលរួមចំណែកក្នុងកិច្ចការសង្គមដ៏មានសារៈសំខាន់មួយនេះ កម្មករនិយោជិត ធនាគារ អេស៊ីលីដា ផងដែរ។

អនុប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម លោកស្រីវេជ្ជបណ្ឌិត មើក សាមាន

អនុប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម លោកស្រីវេជ្ជបណ្ឌិត មើក សាមាន បានគូសបញ្ជាក់ថា សព្វថ្ងៃនេះ មិនទាន់មានឈាម ដែលមានប្រភពពីអ្នកស្ម័គ្រចិត្ត គ្រប់គ្រាន់សម្រាប់ជួយសង្គ្រោះជីវិតមនុស្ស ដែលត្រូវការ ឈាមបន្ទាន់នៅឡើយទេ។ ក្នុងមួយថ្ងៃគ្រាន់តែនៅរាជធានីភ្នំពេញ ត្រូវការឈាមប្រមាណ ១៥០ប្លោក សម្រាប់ជួយសង្គ្រោះជនរងគ្រោះ និង អ្នកជំងឺ ហើយនៅទូទាំងប្រទេសត្រូវការឈាមប្រមាណ ២០០ប្លោក ជារៀងរាល់ថ្ងៃ ដូចនេះ យើងត្រូវការឈាមបន្ថែមទៀត ដើម្បីសង្គ្រោះជីវិតមនុស្សបន្ទាន់។

លោកស្រីវេជ្ជបណ្ឌិត បានជំរុញ និងអំពាវនាវទៅកាន់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ជាពិសេសក្រុមយុវជន មេត្តាចូលរួមបរិច្ចាគឈាម ដើម្បី យកទៅជួយជនរងគ្រោះ ដែលត្រូវការឈាមជាចាំបាច់ ហើយសកម្មភាពទាំងនេះ ពិតជាបានចូលរួមចំណែក យ៉ាងខ្លាំង លើការជួយសង្រ្គោះជីវិតមនុស្ស៕


Khcct banner

អត្ថបទទាក់ទង