Cctime 6monthsfree desktop
Cc times  web banner kh (2)

កម្ពុជាអាចទាក់ទាញវិនិយោគិនជប៉ុនជាច្រើនឱ្យបន្តនិងពង្រីកការវិនិយោគរបស់ខ្លួននៅកម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា

ភ្នំពេញ៖ អ្នកជំនាញបានមើលឃើញថា កម្ពុជាអាចទាក់ទាញវិនិយោគិនជប៉ុនបានកាន់តែច្រើនចំពោះការបន្តវិនិយោគនៅកម្ពុជាលើគ្រប់វិស័យ ខណៈក្រុមហ៊ុនជប៉ុនធំៗមួយចំនួនទទួលបានជោគជ័យខ្ពស់ក្និងការវិនិយោគនៅកម្ពុជាលើគម្រោងបង្កើតផ្សារទំនើប និងការផលិតផល សេវាកម្មមួយចំនួនទៀត។ ការសន្និដ្ឋានយ៉ាងដូច្នេះ គឺបន្ទាប់ពីសម្តេច ហ៊ុន ម៉ាណែត បានសម្របសម្រួលឱ្យភាគីកម្ពុជា-ជប៉ុន ចុះMOUជាមួយគ្នាលើឯកសារសំខាន់ៗមួយចំនួន ដើម្បីបន្តកិច្ចសហប្រតិបត្តិការថ្មីៗបន្ថែមទៀត សំដៅអភិវឌ្ឍសេដ្ឋកិច្ចនៃប្រទេសទាំងពីរ។ នេះជាការលើកឡើងរបស់លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានប្រាប់ស៊ីស៊ីថាមស៍នៅថ្ងៃនេះ។

លោកឧកញ៉ា លឹម ហេង លើកឡងថា នាឱកាសដែលសម្តេច ហ៊ុន ម៉ាណែត ចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន លើកទី៥០ ចាប់ពីថ្ងៃទី១៥-១៩ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន គឺជាឱកាសល្អមួយក្នុងការទាក់ទាញវិនិយោគិមជប៉ុនឱ្យមកវិនិយោគនៅកម្ពុជាឱ្យបានកាន់តែច្រើនបន្ថែមទៀត។ ក្នុងនោះមានក្រុមហ៊ុនជប៉ុនជាច្រើនបានស្នើពង្រីកការវិនិយោគរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា ហើយក្រុមហ៊ុនខ្លះទៀតបានបង្ហាញចំណាប់អារម្មណ៍ខ្ពស់ក្នុងការវិនិយោគនៅកម្ពុជាផងដែរ។

លោកឧកញ៉ាបន្តថា បច្ចុប្បន្ននេះ កម្ពុជា-ជប៉ុន មានផែនការអភិវឌ្ឍន៍ភាពជាដៃគូពាណិជ្ជកម្មជាច្រើន ក្នុងនោះមានជាសិក្ខាសាលាជំរុញការវិនិយោគរវាងពាណិជ្ជករកម្ពុជា-ជប៉ុន ដែលមានក្រុមហ៊ុមជាច្រើនបានចូលរួមដោយផ្ទាល់ និងតាមរយៈអនឡាញ។ ចំណុចនេះបានបង្ហាញឱ្យឃើញថា វិនិយោគិនជប៉ុនជាច្រើនកំពុងចាប់អារម្មណ៍លើការបណ្ដាក់ទុននៅកម្ពុជា ខណៈក្រុមហ៊ុនជប៉ុនមួយចំនួនទៀតបានទទួលជោគជ័យខ្ពស់ក្នុងការវិនិយោគនៅកម្ពុជា។

គួរបញ្ជាក់ថា សម្ដេច ហ៊ុន ម៉ាណែត បានចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន លើកទី៥០ កាលពីថ្ងៃទី១៥-១៩ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ នាឱកាសនោះ កម្ពុជា-ជប៉ុន បានចុះអនុស្សរណៈនៃការយោគយល់គ្នាលើឯកសារសំខាន់ៗចំនួន៧ ដែលសុទ្ធសឹងជាគម្រោងនៃការអភិវឌ្ឍន៍ស្ទើរគ្រប់វិស័យដូចជា គម្រោងថាមពលជីវម៉ាស អេឡិចត្រូនិក ឌីជីថល និងការទូទាត់ឆ្លងដែនជាដើម។ ពិធីចុះអនុស្សរណៈនេះ ត្រូវបានធ្វើឡើងក្រោមវត្តមាន សម្តេច ហ៊ុន ម៉ាណែត និងលោក គីស៊ីដា ហ្វូមីអូ (KISHIDA Fumio) នាយករដ្ឋមន្រ្តីជប៉ុន៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង