Cctime 6monthsfree desktop
Cc times  web banner kh (2)

ក្នុងរយៈពេល២សប្តាហ៍ ក្រុមហ៊ុនចំនួន១៥ចុះបញ្ជីវិនិយោគនៅកម្ពុជាក្នុងទុនជាង២៤៧លានដុល្លារ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
រោងចក្រមួយចំនួនក្នុងខេត្តព្រះសីហនុ

ភ្នំពេញ៖ ក្នុងរយៈពេល ២សប្តាហ៍នៃខែធ្នូ ឆ្នាំ២០២៣នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានចុះបញ្ជីគម្រោងវិនិយោគចំនួន ១៥ ដែលមានទុនវិនិយោគសរុបប្រមាណជាង ២៤៧ លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណជាង ១៦,០០០ កន្លែង។ ក្រុមហ៊ុនទាំងនោះ ភាគច្រើនវិនិយោគលើគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ស្បែកជើង ផលិតផលធ្វើដំណើរ រោងចក្រផលិតអំពូលភ្លើង សម្ភារៈក្នុងផ្ទះ បន្ទប់ទឹក និងសម្ភារៈតុងតែងគេហដ្ឋានជាច្រើនទៀត។ នេះបើតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

គម្រោងវិនិយោគដែលទទួលបានការអនុម័តរួមមាន (១) គម្រោងវិនិយោគអភិវឌ្ឍស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យអានុភាព ១៥០មេហ្គាវ៉ាត់ ជាមួយប្រព័ន្ធផ្ទុកថាមពលអគ្គិសនីខេត្តពោធិ៍សាត់ នៅស្រុកក្រគរ ខេត្តពោធិ៍សាត់(២) គម្រោងវិនិយោគបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ នៅស្រុកអង្គស្នួល ខេត្តកណ្ដាល (៣) គម្រោងវិនិយោគបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់នៅស្រុកត្រាំកក់ ខេត្តតាកែវ (៤) គម្រោងវិនិយោគបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ខេត្តកំពង់ស្ពឺ (៥) គម្រោងវិនិយោគបង្កើតរោងចក្រផលិតសម្ភារៈវេចខ្ចប់កេសកាតុងក្រុងតាខ្មៅ ខេត្តកណ្តាល។

(៦) គម្រោងវិនិយោគបង្កើតរោងចក្រផលិតស្បែកជើងនៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ (៧) គម្រោងវិនិយោគបង្កើតរោងចក្រផលិតសម្ភារៈសត្វចិញ្ចឹម នៅស្រុកសំរោងទងខេត្តកំពង់ស្ពឺ (៨) គម្រោងវិនិយោគបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល (៩) គម្រោងវិនិយោគបង្កើតរោងចក្រផលិតគ្រឿងបន្សំសម្លៀកបំពាក់ ស្បែកជើង និងកាបូប នៅស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ (១០) គម្រោងវិនិយោគបង្កើតរោងចក្រផលិតសម្ភារៈតុបតែងគេហដ្ឋាន ស៊ុមរូបថត អំពូលភ្លើង អំពូលភ្លើងលំអ និងសម្ភារៈតុបតែងដើមណូអែល នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសតាយសេង បាវិត ខេត្តស្វាយរៀង។

(១១) គម្រោងវិនិយោគបង្កើតរោងចក្រផលិតអំពូលភ្លើង សម្ភារៈប្រើប្រាស់ក្នុងផ្ទះ សម្ភារៈបន្ទប់ទឹកនិងគ្រឿងបង្គុំវាំងនន នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសហាយផាក ខេត្តស្វាយរៀង (១២) គម្រោងវិនិយោគបង្កើតរោងចក្រផលិតអំពូលភ្លើង អំពូលភ្លើងលំអ គ្រឿងអេឡិចត្រូនិក និងតុក្កតាសម្រាប់តាំងលំអសួនច្បារ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសសានដុង សាន់សែល ស្វាយរៀង ខេត្តស្វាយរៀង (១៣) គម្រោងវិនិយោគបង្កើតរោងចក្រ និងចាក់សម្លៀកបំពាក់នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសឈីលូ ជាន ពុ ចាយ ខេត្តស្វាយរៀង (១៤)គម្រោងវិនិយោគរោងចក្រកាត់ដេរសម្លៀកបំពាក់ សម្លៀកបំពាក់ហែលទឹក ខោអាវទ្រនាប់ ស្រោមដៃ កន្សែង ម៉ាស់ និងគ្រឿងបន្សំ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសជាំងស៊ូ ផ្លូវជាតិលេខ៦ ខេត្តកំពង់ចាម និង(១៥)គម្រោងវិនិយោគបង្កៀតរោងចក្រផលិតសម្ភារៈប្រើប្រាស់ក្នុងផ្ទះ ក្នុងបន្ទប់ទឹក និងសម្ភារៈប្រើប្រាស់ក្នុងសួន នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង