Cctime 6monthsfree desktop
Cc times  web banner kh (2)

គម្រោង«ស្ពានព្រែកប្រា-ចាក់អង្រែ»តម្លៃប្រមាណ៦០លានដុល្លារកំពុងដំណើរការសាងសង់

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ គម្រោងសាងសង់ស្ពានឆ្លងទន្លេតភ្ជាប់ពី«ព្រែកប្រា-ចាក់អង្រែ»បានចាប់ផ្តើមដំណើរការសាងសង់ហើយនៅពេលបច្ចុប្បន្ននេះ ខណៈដែលនៅក្នុងខែមករា ឆ្នាំ២០២៤ នឹងរៀបចំបុកគ្រឹះសសរ។ស្ពាននេះមានតម្លៃប្រមាណ៦០លានដុល្លារអាម៉េរិក ហើយគម្រោងចំណាយពេលសាងសង់រយៈពេល៤២ខែ។

យោងតាមប្រភពពីក្រសួងសាធារណការកម្ពុជា បានគូសបញ្ជាក់ថា គម្រោងសាងសង់ស្ពានឆ្លងទន្លេតភ្ជាប់ពី«ព្រែកប្រា-ចាក់អង្រែ» ប្រើឥណទានសម្បទានពីប្រទេសចិន ដែលមានតម្លៃប្រមាណ ៦០លានដុល្លារអាម៉េរិក និង ប្រើពេល៤២ខែ ឬ៣ឆ្នាំកន្លះ។ ស្ពាននេះស្ថាបនាមួយខ្សែ(ដូចស្ពានកោះនរា ឬស្ពានឫស្សីកែវ) ទទឹង ២៧ ម, ៤គន្លងរថយន្ត ,៧ កន្លងម៉ូតូ និង២គន្លងថ្មើជើង ហើយនឹងត្រៀមខួងសសរគ្រឹះទី១ នៅក្នុងមករា ឆ្នាំ២០២៤ ។

បើតាមក្រសួង ទោះពេលនេះ មិនទាន់សម្ពោធបើកការដ្ឋានផ្លូវការក៏ពិតមែន តែដំណើរការស្ថាបនា និង សកម្មភាពការដ្ឋាន កំពុងដំណើរការជារៀងរាល់ថ្ងៃ។បច្ចុប្បន្ន អាជ្ញាធរកំពុងជូនដំណឹង និងបានស្រង់ទិន្នន័យផលប៉ះពាល់ នៃគម្រោងនេះ ហើយក៏មិនទាន់មានទិន្នន័យជាក់លាក់នៅឡើយទេ ពាក់ព័ន្ធចំនួនផលប៉ះពាល់ ក្នុងនោះក្រុមការងារអន្តរក្រសួងដឹកនាំដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះពិនិត្យវាស់វែង វាយតម្លៃជាបន្តបន្ទាប់។ប្រសិនបើមានផលប៉ះពាល់ ដំណោះស្រាយដែលត្រូវប្រើប្រាស់នោះគឺអនុវត្តតាមនីតិវិធី និងគោលការណ៍ដោះស្រាយផលប៉ះពាល់ ដែលមានការសម្រេចពីរាជរដ្ឋាភិបាល។

គួរបញ្ជាក់ថា សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសថា គម្រោង«ស្ពានព្រែកប្រា-ចាក់អង្រែ»អាចធ្វើឡើង នៅបំណាច់ឆ្នាំ២០២៣។ ចំពោះពិធីសម្ពោធបើកការដ្ឋានជាក់លាក់ និងផ្លូវការ មិនទាន់បញ្ជាក់នៅឡើយទេ ដោយក្រសួងសាធារណ និងដឹកជញ្ជូន និងរដ្ឋបាលរាជធានីភ្នំពេញ កំពុងពិភាក្សាគ្នាបន្តលើករណីនេះ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង