
ដើម្បីជួយលើកកម្ពស់កំណើនក្នុងវិស័យសុខាភិបាលនៃប្រទេសកម្ពុជា ធនាគារ កាណាឌីយ៉ា ដែលជាធនាគារពាណិជ្ជឈានមុខគេមួយក្នុងប្រទេសកម្ពុជា បានប្រកាសដាក់ដំណើការគម្រោងហិរញ្ញប្បទានសម្រាប់អាជីវកម្មវេជ្ជសាស្ត្រ។
គម្រោងហិរញ្ញប្បទានសម្រាប់អាជីវកម្មវេជ្ជសាស្ត្រនេះ គឺជាគម្រោងមួយក្នុងចំណោមគម្រោងជាច្រើនដែលធនាគារ កាណាឌីយ៉ា បានដាក់ដំណើរការក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដើម្បីជាការរួមចំណែកក្នុងការស្តារសេដ្ឋកិច្ច និងលើកកម្ពស់កំណើនធុរកិច្ចក្នុងវិស័យជាច្រើនរួមមានទេសចរណ៍ សហគ្រាសធុនតូច និងមធ្យម អាជីវកម្មបៃតង សុខាភិបាល ក៏ដូចជាវិស័យសំខាន់ៗមួយចំនួនទៀតផងដែរ។
កម្មវិធីហិរញ្ញប្បទានសម្រាប់អាជីវកម្មក្នុងវិស័យវេជ្ជសាស្រ្តនឹងផ្តល់ឱកាសម្រាប់អាជីវកម្មដូចជា មន្ទីរពេទ្យព្យាបាលទូទៅ មន្ទីរសម្ភព ឱសថស្ថាន មន្ទីរព្យាបាលមាត់់ធ្មេញ និងមជ្ឈមណ្ឌលកែសម្ផស្សផ្សេងៗ ក្នុងការទទួលបានឥណទានដើម្បីប្រើប្រាស់លើការកែលម្អ ធ្វើទំនើបកម្ម និងពង្រីកប្រតិបត្តិការរបស់ខ្លួន ដើម្បីជម្រុញកំណើនក្នុងវិស័យសុខាភិបាល។ លោក លោកស្រី ម្ចាស់អាជីវកម្មអ្នកអាចស្នើសុំឥណទានរហូតដល់ ៥០ម៉ឺនដុល្លារអាមេរិក និងអត្រាការប្រាក់ទាប ជាមួយរយៈពេលឥណទានរហូតដល់ ១០ឆ្នាំ។
សម្រាប់ព័ត៌មានបន្ថែម លោក លោកស្រី អញ្ជើញមកកាន់សាខាណាមួយរបស់ធនាគារ កាណាឌីយ៉ា ដែលមាននៅគ្រប់ខេត្ត រាជធានី ទូទាំងប្រទេស ឬអាចទាក់ទងមកកាន់លេខ ០២៣ ៨៦៨ ២២២។
អំពីធនាគារ កាណាឌីយ៉ា
ធនាគារ កាណាឌីយ៉ា គឺជាធនាគារពាណិជ្ជ ដ៏ឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា តាំងពីឆ្នាំ១៩៩១។ ធនាគារ កាណាឌីយ៉ា ត្រូវបានទទួលស្គាល់ឧត្តមភាពពីសំណាក់អតិថិជនជាតិ និងអន្តរជាតិ ក៏ដូចជាឈ្នះពានរង្វាន់ពីថ្នាក់តំបន់ និងអន្តរជាតិជាច្រើនក្នុងឆ្នាំ២០២៣ដូចជា “ធនាគារក្នុងស្រុកឆ្នើមបំផុត” ពីស្ថាប័ន International Finance “ធនាគារឆ្នើមបំផុតសម្រាប់សហគ្រាសធុនតូច និងមធ្យម” ពីស្ថាប័ន The Digital Banker “ធនាគារឆ្នើមបំផុតសម្រាប់សាជីវកម្ម” ពីស្ថាប័ន Asiamoney “ធនាគារឆ្នើមបំផុតសម្រាប់រូបវន្តបុគ្គល” ពីស្ថាប័ន The Asian Banker ក៏ដូចជារង្វាន់ ពានរង្វាន់ឧត្តមភាពបច្ចេកវិទ្យាកម្ពុជា សម្រាប់ធនាគារឌីជីថល ពីស្ថាប័ន Asian Business Review។
គិតត្រឹមឆ្នាំ២០២៣ ធនាគារ កាណាឌីយ៉ា មានសាខាចំនួន៦៨ ទូទាំង២៥ខេត្តក្រុង ព្រមទាំងឧបករណ៍ឌីជីថលនិងធនាគារស្វ័យប្រវត្តិ ជាង៤៥០កន្លែង ទូទាំងប្រទេស។ ដើម្បីទទួលបានព័ត៌មានបន្ថែម សូមទាក់ទងទៅកាន់លេខទូរស័ព្ទ ០២៣ ៨៦៨ ២២២ ឬចូលទៅកាន់គេហទំព័រ: www.canadiabank.com.kh