Cctimesw1140xh150cm copy

របរលក់«លៀសហាល»តាមរទេះ បានជួយឲ្យពលរដ្ឋមួយចំនួនមានជីវភាពល្អប្រសើរមួយកម្រិត

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ លៀសហាល ជាអាហារមួយប្រភេទ ដែលពលរដ្ឋខ្មែរនិយមហូប ហើយសព្វថ្ងៃនេះមានពលរដ្ធខ្មែរមួយចំនួន បានយករបរនេះធ្វើជាអាជីវកម្មមមាញឹកមួយ ក្នុងរាជធានីភ្នំពេញ ដើម្បីជួយដោះស្រាយនូវបញ្ហាខ្វះខាតក្នុងជីវភាពគ្រួសារ។ បើទោះបីជាមុខរបរតូចតាចយ៉ាងណាក៏ដោយ ក៏ពលរដ្ឋមួយចំនួននៅតែចាប់យករបរនេះដែរ។ នេះបើតាមអាជីវករ ដែលប្រកបរបរលក់លៀសហាល បានថ្លែងប្រាប់អ្នកសារព័ត៌មានស៊ីស៊ីថាមស៍។

លោក សេង ស្រម៉ុន ដែលជាអាជីវករលក់លៀសហាលចល័ត នៅតាមដងផ្លូវកម្ពុជាក្រោម រយៈពេល ៣ឆ្នាំ បានឲ្យដឹងថា លៀសហាលរបស់លោកលក់ក្នុងតម្លៃ ៥,០០០ ទៅ ៦,០០០រៀល ក្នុងមួយកំប៉ុង។ ហើយក្នុងមួយថ្ងៃលោកអាចលក់បានប្រមាណជាង ១០០កំប៉ុង ជួនពេលខ្លះលក់បានដាច់ច្រើន ហើយពេលខ្លះក៏លក់មិនសូវបានដាក់ ឬមិនទៀង។ លោក ស្រម៉ុន បានបញ្ជាក់ថា លៀសហាលទាំងអស់ គឺគាត់ទិញពីឈ្នួញយកមកលក់ឲ្យគាត់ខាងខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ចាម។ នៅក្នុងមួយថ្ងៃគាត់អាចរកចំណូលបានប្រមាណជាង៣០មុឺន ទៅ៤០មុឺនរៀល នៅក្នុងមួយថ្ងៃទៅតាមថ្ងៃដែលលក់បានច្រើនផងដែរ។

ចំណែក អ្នកស្រី សន ស្រីណេត ដែលជាអាជីវករលក់លៀសហាលចល័ត នៅក្បែរផ្សារធំថ្មី បានឲ្យដឹងថា ក្នុងមួយថ្ងៃគាត់អាចលក់លៀសហាលបានចំនួន ៤០ទៅ៥០កំប៉ុងនៅក្នុងមួយថ្ងៃ។ ហើយមានតម្លៃចាប់ពី ៣,០០០ពានរហូតដល់៥,០០០រៀនក្នុងមួយកំប៉ុង។ អ្នកស្រី បន្ថែមថា សម្រាប់លៀសហាលរបស់គាត់ដែលយកមលក់នេះ គឺគាត់ទិញយកមកពីឈ្នួញនៅខាងខេត្តកំពង់ចាម។ សម្រាប់ចំណូលនៅក្នុងមួយថ្ងៃអ្នកស្រីអាចរកបានជាង ៥មុឺន រហូតដល់១៥មុឺនរៀល ដោយដកការចំណាយទៅលើគ្រឿង និងលៀសចេញ។

រីឯ លោក ណាក់ ស្វាម ដែលជាអាជីវករលក់លៀសហាលចល័ត បានប្រាប់ឲ្យដឹងថា លៀសរបស់គាត់បានលក់ក្នុងតម្លៃ ៦,០០០រៀល នៅក្នុងមួយកំប៉ុង។ សម្រាប់លៀសដែលយកមកលក់នេះ ភាគច្រើនគឺយកមកពីកំពង់ចាម និងកំពង់ឆ្នាំង ដោយទិញពីក្រុមឈ្នួញដែលគាត់ដឹងយកមកលក់នៅភ្នំពេញជារាងរាល់ថ្ងៃ។ ហើយគាត់អាចលក់បានក្នុងមួយថ្ងៃអស់ជាង ៦០កំប៉ុង ដោយដកថ្លៃគ្រឿងផ្សំផ្សេង គាត់អាចចំណេញបាន១០មុឺន ដល់ទៅ២០មុឺនរៀលនៅក្នុងមួយថ្ងៃ។ លោកបញ្ជាក់ថា សម្រាប់របរលក់លៀងហាលរបស់គាត់សព្វថ្ងៃនេះ គឺបានជួយដោះស្រាយនូវការចំណាយគ្រួសារបានច្រើន ព្រោះត្រូវចំណាយទៅលើការស្នាកនៅ ទឹកភ្លើង ជាពិសេសត្រូវចិញ្ចឹមកូនតូចផងដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង