
ព្រះសីហនុ៖ នាវា Doulos Hope ជានាវាពិព័ណ៍សៀវភៅអន្តរជាតិ នៅថ្ងៃទី១៨ធ្នូនេះ បានចូលចតនៅខេត្តព្រះសីហនុ។ នាវានេះផ្ទុកទៅដោយសៀវភៅច្រើនជាង ២០០០ ប្រភេទផ្សេងៗគ្នា ក្នុងតម្លៃសមរម្យ ហើយនឹងបើកដំណើរការឱ្យចូលទស្សនាដោយសេរីនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ចាប់ពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ រៀងរាល់ថ្ងៃអង្គារ ដល់ថ្ងៃអាទិត្យ។
យោងតាមរដ្ឋបាលខេត្តព្រះសីហនុ បានគូសបញ្ជាក់ថា អ្នកចូលទស្សនានាវា Doulos Hope បានជ្រើសរើសសៀវភៅដែលមានចំណងជើងជាច្រើនជាង ២០០០ ប្រភេទផ្សេងៗគ្នា ក្នុងតម្លៃសមរម្យមានទាំងផ្នែកវិទ្យាសាស្ត្រ ឱសថសាស្ត្រ សិល្បៈ ភាសា ជំនឿ ចំណង់ចំណូលចិត្ត ការចម្អិនអាហារ និងកីទ្បា ព្រមទាំងសៀវភៅកុមារ អត្ថបទសិក្សា វចនានុក្រម និងសៀភៅផ្សេងៗជាច្រើនទៀត។
នាវា Doulos Hope នឹងបើកដំណើរការឱ្យចូលទស្សនាដោយសេរីនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ចាប់ពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ រៀងរាល់ថ្ងៃអង្គារ ដល់ថ្ងៃអាទិត្យ ពីម៉ោង ២:០០ នាទីរសៀល ដល់ម៉ោង ៩:០០ នាទីយប់ (សម្រាប់កុមារ ត្រូវមានមនុស្សចាស់នៅជាមួយ)៕





