Cctime 6monthsfree desktop
Cc times  web banner kh (2)

រដ្ឋលើកលែងពន្ធប៉ាតង់រយៈពេល៥ឆ្នាំដល់អ្នកសារព័ត៌មានកាសែត និងសារព័ត៌មានអនឡាញ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ

ភ្នំពេញ៖ អ្នកសារព័ត៌មានកាសែត និងសារព័ត៌មានអនឡាញដែលបានចុះបញ្ជីពន្ធដារជោគជ័យជាអ្នកជាប់ពន្ធតូច ដែលបាននិងកំពុងប្រកបវិជ្ជាជីវៈសារព័ត៌មានក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវបានទទួលការលើកទឹកចិត្តផ្នែកពន្ធដារ ដោយក្នុងនោះពន្ធប៉ាតង់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៨ ត្រូវចាត់ទុកជាបន្ទុករបស់រដ្ឋ។ នេះបើតាមសេចក្ដីប្រកាសរបស់អគ្គនាយកដ្ឋានពន្ធដារ។

បើតាមសេចក្ដីប្រកាស ក្នុងស្មារតីយកចិត្តទុកដាក់ និងលើកស្ទួយវិស័យសារព័ត៌មានកាសែត និងសារព័ត៌មានអនឡាញនៅកម្ពុជា រាជរដ្ឋាភិបាលបានសម្រេចផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារ ដោយចាត់ជាបន្ទុករបស់រដ្ឋនូវពន្ធប៉ាតង់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៨ ដល់អ្នកសារព័ត៌មានកាសែត និងសារព័ត៌មានអនឡាញដែលបាននិងកំពុងធ្វើសកម្មភាពអាជីវកម្មសារព័ត៌មាន ដោយផ្សព្វផ្សាយតាមកាសែត ឬអនឡាញដែលស្ថិតនៅក្នុងចំណាត់ថ្នាក់ជាអ្នកជាប់ពន្ធតូច។

ក្នុងន័យនេះ អគ្គនាយកដ្ឋានពន្ធដារ បានធ្វើការណែនាំការអនុវត្តវិធានការលើកទឹកចិត្តផ្នែកពន្ធដារ ក្នុងនោះត្រូវចាត់ទុកជាបន្ទុករបស់រដ្ឋនូវពន្ធប៉ាតង់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៨ ដល់អ្នកសារព័ត៌មានកាសែត និងសារព័ត៌មានអនឡាញដែលបានចុះបញ្ជីពន្ធដារជោគជ័យជាអ្នកជាប់ពន្ធតូច ដែលបាននិងកំពុងប្រកបវិជ្ជាជីវៈសារព័ត៌មានក្នុងព្រះរាជាណាចក្រកម្ពុជា។ អ្នកសារព័ត៌មានកាសែត និងសារព័ត៌មានអនឡាញដែលទទួលបានការលើកលែងនេះ ត្រូវធ្វើការប្រកាសពន្ធប៉ាតង់ប្រចាំឆ្នាំតាមប្រព័ន្ធអនឡាញ ប៉ុន្តែពុំតម្រូវឱ្យបង់ប្រាក់ពន្ធប៉ាតង់នៅក្នុងអំឡុងពេលនៃការលើកលែងនេះទេ។

ដើម្បីទទួលបានការលើកទឹកចិត្តផ្នែកពន្ធដារនេះ អ្នកសារព័ត៌មានកាសែត់ និងសារព័ត៌មានអនឡាញដែលបាននិងកំពុងប្រកបវិជ្ជាជីវៈសារព័ត៌មានក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវបំពេញកាព្វកិច្ចសារពើពន្ធមួយចំនួនដូចជា៖ចុះបញ្ជីពន្ធដារនៅរដ្ឋបាលសារពើពន្ធ, កត់ត្រា និងកាន់កាប់បញ្ញិកាគណនេយ្យឱ្យបានត្រឹមត្រូវ, ដាក់លិខិតប្រកាសពន្ធប្រចាំខែ និងប្រចាំឆ្នាំ ស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តស្ដីពីពន្ធដារជាធរមាន, និងបំពេញកាតព្វកិច្ចសារពើពន្ធដទៃទៀត។

អគ្គនាយកដ្ឋានពន្ធដារ សង្ឃឹមជឿជាក់យ៉ាងមុតមាំថា គ្រប់អ្នកសារព័ត៌មានកាសែត និងសារព័ត៌មានអនឡាញដែលបាននិងកំពុងប្រកបវិជ្ជាជីវៈសារព័ត៌មានក្នុងព្រះរាជាណាចក្រកម្ពុជា និងស្ថិតក្នុងវិសាលភាពអនុវត្តការលើកទឹកចិត្តនេះនឹងយកចិត្តទុកដាក់អនុវត្តតាមខ្លឹមសារនៃសេចក្ដីណែនាំនេះឱ្យមានប្រសិទ្ធភាព និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង