Cc times  web banner kh

តម្លៃ«ស្រូវសើម»នៅចុងឆ្នាំនេះអាចលក់បានថ្លៃជាងឆ្នាំមុន

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
រូបភាព៖ USAID Morodok Baitang-មរតកបៃតង

កម្ពុជា៖ នៅក្នុងរដូវប្រមូលផលស្រូវនាចុងឆ្នាំ២០២៣នេះ លក់បានថ្លៃជាងឆ្នាំមុន។ បច្ចុប្បន្ននេះ តម្លៃស្រូវសើម ផ្ការំដួល និងសូម៉ាលី លក់បានថ្លៃរហូតដល់ទៅ ១ ៥០០រៀល ក្នុងមួយគីឡូក្រាម ខណៈតម្លៃស្រូវសើមប្រភេទផ្សេងទៀត លក់ចេញបានក្នុងរង្វង់ ១ ៣០០រៀល ក្នុងមួយគីឡូក្រាម។

បើតាមកញ្ញា អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម បានឱ្យដឹងថា នៅក្នុងរដូវប្រមូលផលនាចុងឆ្នាំ២០២៣នេះ ប្រជាកសិករនៅទូទាំងប្រទេស កំពុងសប្បាយចិត្តដោយសារតែស្រូវសើមឆ្នាំនេះ លក់បានថ្លៃជាងឆ្នាំកន្លងមក។ តម្លៃស្រូវសើម ផ្ការំដួល និងសូម៉ាលី លក់បានថ្លៃរហូតដល់ទៅ ១ ៥០០រៀល ក្នុងមួយគីឡូក្រាម ខណៈតម្លៃស្រូវសើមប្រភេទផ្សេងទៀត លក់ចេញបានក្នុងរង្វង់ ១ ៣០០រៀល ក្នុងមួយគីឡូក្រាម។

សូមបញ្ជាក់ថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ នៅតែបន្តឃ្លាំមើល តាមដាន និងវិភាគថ្លឹងថ្លែងឱ្យបានគ្រប់ជ្រុងជ្រោយចំពោះនិន្នាការស្បៀងនៅក្នុងតំបន់ និងពិភពលោក ដើម្បីធានាឱ្យបាននូវសន្តិសុខស្បៀងសម្រាប់ប្រជាជនកម្ពុជា៕

រូបភាព៖ USAID Morodok Baitang-មរតកបៃតង


ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង