Cctimesw1140xh150cm copy

ប្រទះឃើញសត្វ«ឆ្កៃព្រៃ ២ក្បាល»ជាសត្វជិតផុតពូជ នៅដែនជម្រកសត្វព្រៃស្រែពក

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

មណ្ឌលគិរី៖ ក្រសួងបរិស្ថាន កាលពីថ្ងៃទី ១៣ ធ្នូ បានប្រទះឃើញសត្វឆ្កៃព្រៃចំនួន ២ក្បាល ដែលជាប្រភេទសត្វដ៏កម្រនឹងជិតផុតពូជកំពុងដើររកចំណី នៅដែនជម្រកសត្វព្រៃស្រែពក ខេត្តមណ្ឌលគិរី។

យោងតាមក្រសួងបរិស្ថាន បានឱ្យដឹងថា ការថតបានសត្វឆ្កៃព្រៃដ៏កម្រនេះ ក្នុងខណៈពេលនៃការចុះល្បាតរបស់ ក្រុមការងារអនុវត្តច្បាប់។ តាមរយៈការថតបាននិងការប្រទះឃើញនេះ គឺជាសត្វឆ្កែព្រៃពីរក្បាល ដែលជាសត្វជិតផុតពូជ នៅដែនជម្រកសត្វព្រៃស្រែពក។ សត្វឆ្កែព្រៃ (Cuon alpinus) ត្រូវចាត់ចូលជាប្រភេទសត្វ រងគ្រោះថ្នាក់ជិតផុតពូជបំផុត ក្នុងបញ្ជីក្រហមរបស់អង្គការIUCN ដែល នៅសេសសល់ប្រមាណ២ពាន់ក្បាលជាងប៉ុណ្ណោះក្នុងពិភពលោក។

គួរបញ្ជាក់ថា សត្វឆ្កែព្រៃ ជាប្រភេទអម្បូរសត្វដែលសហការគ្នាជាក្រុមៗនៅពេលដែលពួកវាត្រូវប្រមាញ់ចំណីហើយលក្ខណៈពិសេសនៃឆ្កែព្រៃ គឺពួកវាអាចប្រមាញ់សត្វដែលមានមាឌធំជាងខ្លួនវារហូតដល់ទៅ១០ដងឯណោះ។ បច្ចុប្បន្ន ការរស់រាននៃសត្វដ៏កម្រនេះប្រឈមទៅដោយបញ្ហាអន្ទាក់ នឹងការបាត់បង់ទីជម្រក ជាពិសេសវាទទួលរងនៃគ្រោះថ្នាក់ដោយសារជំងឺឆ្លងពីសត្វឆ្កែស្រុកផងដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង