Cctime 6monthsfree desktop
Cc times  web banner kh (2)

រថភ្លើងដឹកជញ្ចូន ចិន-វៀតណាម ចាប់ផ្តើមដំណើរការជាប្រចាំ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
អត្ថបទពាណិជ្ជកម្ម
/
រូបភាពបង្ហាញពីកំពង់ផែផ្លូវដែកអន្តរជាតិណាននីងនៃខេត្តក្វាងស៊ី

យោងតាមកាសែត Guangxi Dailyបានចេញផ្សាយកាលពីថ្ងៃទី ៣០ ខែវិច្ឆិកា បានឲ្យដឹងថា៖រថភ្លើងដឹកជញ្ជូនឆ្លងដែនចិន-វៀតណាម ដែលផ្ទុកដោយសារធាតុ polyvinyl chloride គ្រឿងបន្លាស់រថយន្ត ម៉ាស៊ីនម៉ាស៊ូត និងទំនិញផ្សេងទៀតបានចាកចេញពីកំពង់ផែផ្លូវដែកអន្តរជាតិ ណាននីងនៃខេត្តក្វាងស៊ី ហើយបន្ទាប់ពីអស់រយៈពេល១៤.៥ម៉ោង បានមកដល់ស្ថានីយ៍Ga Yên Viênនៃប្រទេសវៀតណាមដោយជោគជ័យ។

"គយ ផ្លូវដែក និងស្ថាប័នផ្សេងទៀតធ្វើការរួមគ្នា ដើម្បីបង្កើតផែនការដឹកជញ្ជូនសម្រាប់សហគ្រាស ដែលធ្វើអោយប្រសើរឡើងនូវសមត្ថភាពផ្ទុកនៃការដឹកជញ្ជូនផលិតផលគីមីឆ្លងប្រទេស និងកាត់បន្ថយថ្លៃដើមដឹកជញ្ជូន" Zhang Xia អ្នកគ្រប់គ្រងអាជីវកម្មរបស់ក្រុមហ៊ុន Guangxi Pan Pacific International Logistics Co., Ltd. ., បានប្រាប់អ្នកយកព័ត៌មានថា នេះគឺជាអត្ថប្រយោជន៍ ដោយរំពឹងថាទំនិញដឹកជញ្ជូននាំចេញអាចកើនជិត ៤ ពាន់តោន ជារៀងរាល់ខែ។

ក្នុងខែមិថុនាឆ្នាំនេះ រថភ្លើងដឹកជញ្ជូន ឆ្លងដែនចិន-វៀតណាមត្រូវបានដាក់ឱ្យដំណើរការជាប្រចាំ។ រថភ្លើងដឹកជញ្ជូនឆ្លងដែនពីណាននីងទៅហាណូយបានសម្រេចនូវ “ការដឹកទំនិញក្នុងថ្ងៃតែមួយ មកដល់ Ga Yên Viên នៃប្រទេសវៀតណាមក្នុងថ្ងៃតែមួយ”។ នៅក្នុងខែកញ្ញា គម្រោងកំពង់ផែឆ្លាតវៃឆ្លងព្រំដែនដំបូងគេរបស់ចិន-វៀតណាមចាប់ផ្តើមសាងសង់ហើយ ភាគីទាំងពីរនឹងសហការកសាង បណ្តាញដឹកជញ្ជូនទំនិញឆ្លងដែនដ៏ឆ្លាតវៃមួយ ដើម្បីសម្រេចបាននូវការដឹកជញ្ជូនឆ្លងដែនឆ្លាតវៃ 24 ម៉ោង។

រូបភាពបង្ហាញពីកំពង់ផែផ្លូវដែកអន្តរជាតិណាននីងនៃខេត្តក្វាងស៊ី
រូបភាពបង្ហាញពីចរាចរណ៍ដ៏ទូលំទូលាយនៃអាកាសយានដ្ឋានអន្តរជាតិខេត្តក្វាងស៊ី


ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង